ព័ត៌មានអន្តរជាតិ

រឿងរ៉ាវរបស់​លោក​Xi Jinping ​ជា​មួយ​អ្នកវិទ្យាសាស្ត្រ ​និង​បច្ចេកវិទ្យា

ធនធាន​មនុស្ស​ គឺជាធនធានចម្បង ហើយប្រភព​ នៃការច្នៃប្រឌិត​វិទ្យាសាស្ត្រ ​និងបច្ចេកវិទ្យា គឺស្ថិតនៅលើមនុស្ស។ ​ចាប់តាំងពីសមាជ​បក្ស​កុម្មុយនីស្ត​ចិន​លើកទី១៨ មក លោក​Xi Jinping ប្រធានរដ្ឋ​ចិន​ តែងតែ​ធ្វើ​ការ​​ផ្លាស់ប្តូរដ៏ស្មោះស្ម័គ្រ​ជាមួយអ្នក​វិទ្យាសាស្ត្រ ​និង បច្ចេកវិទ្យានៅជួរមុខ​ ​និង​ណែនាំ​បុព្វហេតុ​​វិទ្យាសាស្ត្រ​ និងបច្ចេកវិទ្យារបស់ប្រទេសចិន​ឱ្យ​ឆ្ពោះទៅមុខ ​និង​ទទួល​បានការ​អភិវឌ្ឍ​ជាបន្តបន្ទាប់ ។

លោក​Xi Jinping បានចង្អុលបង្ហាញថា ការ​អភិវឌែ្ឍ​ដោយ​ខ្លួនឯង ផ្នែកវិទ្យាសាស្ត្រ ​និង​បច្ចេកវិទ្យា​កម្រិតខ្ពស់ ទីបំផុតអាស្រ័យ លើ​ធនធាន​មនុស្ស​ខាង​ច្នៃប្រឌិត​ថ្មី​ កម្រិតខ្ពស់ ​ដែល​​បាន​លើកទឹកចិត្ត​អ្នកស្រាវជ្រាវវិទ្យាសាស្ត្រ​និង​បច្ចេកវិទ្យា​ឱ្យមាន​ក្តីប្រាថ្នា មានឧត្តមគតិ​​និង​មាន​ឆន្ទដ៏មោះមុត ក្នុង​ការពុះពារឧបសគ្គ ។ ចាប់ពីការ​ផ្តែផ្តាំ​អ្នកជំនាញ​ឧស្សាហកម្ម​គ្រាប់ពូជ​ឱ្យ​ស្រាវជ្រាវ​កាន់តែស៊ីជម្រៅ​ អំពីការបង្កាត់ពូជ​ និងការគាំទ្រ ការ​សិក្សា​ស្រាវជ្រាវ​ ជាមូលដ្ឋានពិសេស ​រហូតដល់​ការលើកទឹកចិត្ត ក្រុមអវកាសឱ្យ​ស្វែងរក​​ក្តីសុបិន្ត​​នៅក្នុងលំហអវកាសជ្រៅ ​និង​លើកទឹកចិត្ត​ក្រុម​ឧស្សាហកម្ម​កម្មន្តសាល​ឱ្យ​ឈានដល់កម្រិត​បច្ចេកវិទ្យាថ្មី​ ​អ្នក​វិទ្យាសាស្ត្រ​និងបច្ចេកវិទ្យា​ជា​ច្រើន​បានចងចាំការផ្តែផ្តាំ​ទាំងនេះ ​ដោយបានបន្ត​ពុះពារ​ឧបសគ្គ​ខាង​បច្ចេកវិទ្យាស្នូល​និង​ជំរុញ​ឱ្យ​វិទ្យាសាស្ត្រ​និងបច្ចេកវិទ្យារបស់ប្រទេស​ចិនសម្រេច​បាន​នូវ​ការ​​លោតផ្លោះពី​ការ​រត់​តាម​ពី​ក្រោយ​​ទៅ​ជាការ​រត់​ទន្ទឹម​គ្នា ​រហូត​ដល់​ការ​នាំមុខ​ក្នុងពិភពលោក។

លោក​Xi Jinping បាន​បន្ត​ធ្វើ​ឲ្យ​ប្រសើរ​ឡើង​នូវ​ប្រព័ន្ធ​អេកូឡូស៊ី​នវានុវត្តន៍​វិទ្យាសាស្ត្រ ​និង​បច្ចេកវិទ្យា​ធ្វើ​ឱ្យ​​កំណែទម្រង់​ប្រព័ន្ធ​វិទ្យាសាស្ត្រ​និង​បច្ចេកវិទ្យាមាន​ភាព​កាន់តែ​ស៊ីជម្រៅ​ បំបែក​របាំង​ខាង​ការ​សិក្សាស្រាវជ្រាវ​ និង​កែលម្អ​យន្តការ​បណ្តុះបណ្តាល​ ​លើកទឹកចិត្ត ​និង​ការធានា​ធនធាមនុស្ស ​ដោយ​ផ្តល់​ការធានា​យ៉ាងរឹងមាំ​សម្រាប់​អ្នកស្រាវជ្រាវ​​វិទ្យាសាស្ត្រ​ក្នុង​ការ​​ផ្តោតសំខាន់ទៅលើ​នវានុវត្តន៍ ។ ទន្ទឹមនឹងនេះ ផ្សព្វផ្សាយ​ដោយ​ពេញទំហឹង​នូវ​ស្មារតីរបស់​អ្នកវិទ្យាសាស្ត្រ ​បន្តវេន​គោលបំណង​ដើម​អំពី​ការបម្រើ​ប្រទេសជាតិ​ តាមរយៈការ​ស្រាវជ្រាវវិទ្យាសាស្ត្រ ។ ដោយប្រកាន់ខ្ជាប់នូវគោលការណ៍ នៃភាពបើកចំហ​និងបរិយាប័ន្ន លោក​Xi Jinping​បានជំរុញ​ការ​អភិវឌ្ឍ​វិទ្យាសាស្ត្រ​បច្ចេកវិទ្យា​របស់ប្រទេសចិន​ដោយ​ពឹងផ្អែកលើ​ខ្លួនឯង ​និង​ឱបក្រសោបពិភពលោក ​ដោយធ្វើ​ឱ្យសមិទ្ធផល​វិទ្យាសាស្ត្រ​ និងបច្ចេកវិទ្យា ​ដូចជាបច្ចេកវិទ្យា Juncao​​ និង​បេសកកម្មវិទ្យាសាស្ត្រអង់តាក់ទិក ​ផ្តល់​ផលប្រយោជន៍ ដល់ពិភពលោក និង​រួម​ចំណែក​ជា​កម្លាំងវិទ្យាសាស្ត្រ​និងបច្ចេកវិទ្យារបស់ចិន ​ក្នុងការកសាងសហគមន៍ ជោគវាសនារួម​សម្រាប់​មនុស្សជាតិ​៕

To Top