Feature

អគ្គិភ័យឆេះអាគារមួយកន្លែង ក្នុងសង្កាត់ជ្រោយចង្វារ បណ្តាលមកពីជាងកាត់ដែក ខ្ទាតកំទេចផ្កាភ្លើង

ភ្នំពេញ ៖ នៅវេលាម៉ោង១៤:២០នាទីរសៀល ថ្ងៃទី៩ ខែកក្កដា ឆ្នាំ២០២៦ មានករណីអគ្គិភ័យឆេះមួយកន្លែង នៅចំណុចអាគារ WEALTH MANSION ស្ថិតនៅភូមិ២ សង្កាត់ជ្រោយចង្វារ ខណ្ឌជ្រោយចង្វារហេតុការណ៍នេះ បណ្តាលមកពីជាងកាត់ដែកខ្ទាតកំទេចផ្កាភ្លើង បង្កជាអគ្គិភ័យ។

យោងតាមគេហទំព័រហ្វេសប៊ុករបស់ ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ នាល្ងាចថ្ងៃទី៩ កក្កដា នេះ ថា «អគ្គិភ័យនេះធ្វើឱ្យឆេះខូចខាតនៅជាន់ទី៤៣ រួមមាន សាឡុងចំនួន ១២ឈុត, ផ្កាជ័រតុបតែង ចំនួន២២ឈុត, កៅអីចំនួន ២៤កៅអី, តុឈើចំនួនន ០៦, តុបាយចំនួន ០៤, គ្រែចំនួន ០៦, ពូកចំនួន ០៦, ទុយោPVCចំនួន ១០០ម៉ែត្រ»។

សូមបញ្ជាក់ថា នៅវេលាម៉ោង១៥នាទីរសៀល ថ្ងៃខែឆ្នាំដដែល អគ្គិភ័យនេះត្រូវបានពន្លត់បានទាំងស្រុង ដោយសមត្ថកិច្ចប្រើប្រាស់ប្រព័ន្ធទឹករបស់អគារបាញ់ពន្លត់៕

To Top