ព័ត៌មានអន្តរជាតិ

លោក Lavrov លើកឡើងថា ប្រទេសរុស្សី លែងមានជំនឿចិត្តថា លោកខាងលិចពិតជាចង់បានសន្តិភាព សម្រាប់អ៊ុយក្រែន ទៀតឡើយ

បរទេស ៖ យោងតាមការចេញផ្សាយ របស់ RT រដ្ឋមន្ត្រីការបរទេសរុស្ស៊ីលោក Sergey Lavrov បាននិយាយថា ទីក្រុងមូស្គូលែងជឿថា លោកខាងលិច ពិតជានៅបន្តចាប់អារម្មណ៍ យ៉ាងពិតប្រាកដ ក្នុងការចរចាបញ្ចប់ជម្លោះ អ៊ុយក្រែននោះទៀតឡើយ។

ថ្លែងនៅក្នុងសន្និសីទសារព័ត៌មានជាមួយរដ្ឋមន្ត្រីការបរទេសMozambiaលោកស្រី Maria Manuela Lucas នៅទីក្រុង Maputo លោក Lavrov បានចោទប្រកាន់លោក ខាងលិចថា បានធ្វើតាមឆន្ទៈក្នុងការចរចា ខណៈពេលដែលចេញឱសានវាទ ដោយបើកចំហដល់រុស្ស៊ីទៅវិញ ។

លោកបានអះអាងថា ទោះបីជាលោកខាងលិចបាននិងកំពុងអំពាវនាវឱ្យមានការចរចាក៏ដោយ វាបានចំណាយពេលជាង មួយទសវត្សរ៍ក្នុងការធ្វើឱ្យ ខូចដល់រាល់ការប៉ុនប៉ង ដើម្បីឈានដល់ដំណោះស្រាយ សន្តិភាពរវាងរុស្ស៊ី និងអ៊ុយក្រែន។

លោក Lavrov បាននិយាយថា ៖ នៅក្នុងឆ្នាំ២០២២ ប្រទេសរុស្ស៊ី និងអ៊ុយក្រែនបានឈានដល់ការចរចាគ្នារួចហើយ។ វាត្រូវបានបំផ្លាញចោលទៅវិញដោយលោកខាងលិចដូចគ្នា ដោយបើកចំហ និងជាសាធារណៈ ។

ដូច្នេះយើង នឹងលែងជឿលោកខាងលិចទៀតហើយ នៅពេលដែលខ្លួនអះអាងថាចង់បានដំណោះស្រាយចរចា។ ទុនបម្រុងនៃសុច្ឆន្ទៈ និងក្តីសង្ឃឹម របស់យើង
បានអស់ម្តងហើយម្តងទៀត ដោយពួកគេ៕

ប្រែសម្រួល៖ស៊ុនលី

To Top