មីស៊ីលចំនួន ១០០០គ្រាប់តម្រង់ទៅអ៊ីរ៉ង់ និងមីស៊ីលរាប់ពាន់គ្រាប់ទៀត អាចនឹងបាញ់តាមភ្លាមៗ តេីអ៊ីរ៉ង់ ហ៊ានធ្វើសកម្មភាពធ្វើឃាតលោក ត្រាំ ដែរទេ?
វ៉ាស៊ីនតោន៖ លោក ដូណាល់ ត្រាំ បានឧ្យដឹងថា មីស៊ីលចំនួន ១០០០គ្រាប់តម្រង់ទៅអ៊ីរ៉ង់ ដោយមានមីស៊ីលរាប់ពាន់គ្រាប់ទៀតនឹងបាញ់តាមភ្លាមៗ ប្រសិនបើអ៊ីរ៉ង់ធ្វើសកម្មភាពតាមការគំរាមកំហែងធ្វើឃាតរូបលោក។
លោកបានសរសេរនៅក្នុងសារមួយនៅលើបណ្ដាញ Truth Social របស់លោកថា «បញ្ជាត្រូវបានផ្តល់ឱ្យរួចហើយ ហើយយោធាអាមេរិក បានត្រៀមខ្លួនរួចជាស្រេច មានឆន្ទៈ និងមានសមត្ថភាព សម្រាប់រយៈពេលមួយឆ្នាំ ដោយអាស្រ័យលើការពន្យារពេល ដើម្បីបំផ្លាញ និងបំផ្លាញតំបន់ទាំងអស់នៃប្រទេសអ៊ីរ៉ង់ទាំងស្រុង»។
មុននេះបន្តិចនៅថ្ងៃសុក្រ លោក ត្រាំ បានឧ្យដឹងថា ទីក្រុងវ៉ាស៊ីនតោន បានយល់ព្រមបន្តការចរចាជាមួយប្រទេសអ៊ីរ៉ង់ ទោះបីជាខ្លួនបានជូនដំណឹងដល់ទីក្រុងតេអេរ៉ង់ថា បទឈប់បាញ់បានបញ្ចប់ក៏ដោយ។
លោក ត្រាំ បានសរសេរនៅលើបណ្ដាញ Truth Social របស់លោកថា «សាធារណរដ្ឋអ៊ីស្លាមអ៊ីរ៉ង់ បានស្នើសុំឱ្យយើងបន្ត ‘ការចរចា’។ យើងបានយល់ព្រមធ្វើដូច្នេះ ប៉ុន្តែសហរដ្ឋអាមេរិក បានបញ្ជាក់ទៅកាន់ពួកគេ ដោយមិនមានការសង្ស័យថា បទឈប់បាញ់បានបញ្ចប់ហើយ!»។
កងកម្លាំងសហរដ្ឋអាមេរិក បានធ្វើការវាយប្រហារម្តងហើយម្តងទៀត ប្រឆាំងនឹងអ៊ីរ៉ង់នៅដើមសប្តាហ៍នេះ ដើម្បីឆ្លើយតបទៅនឹងការវាយប្រហារ ជាច្រើនលើកលើនាវាពាណិជ្ជកម្មដែលឆ្លងកាត់ច្រកសមុទ្រហ័រមូស។
ដើម្បីសងសឹក អ៊ីរ៉ង់ បានវាយប្រហារមូលដ្ឋានទ័ព និងសម្ភារៈយោធារបស់សហរដ្ឋអាមេរិកនៅក្នុងប្រទេសគុយវ៉ែត បារ៉ែន កាតា និងហ្ស៊កដានី ដោយមីស៊ីល និងយន្តហោះគ្មានមនុស្សបើក។
នៅក្នុងការហៅទូរស័ព្ទថ្មី មួយ ព្រះអង្គម្ចាស់រាជទាយាទអារ៉ាប៊ីសាអូឌីត និងនាយករដ្ឋមន្ត្រី Mohammed bin Salman Al Saud បានពិភាក្សាអំពីកិច្ចចរចា រវាងសហរដ្ឋអាមេរិក និងអ៊ីរ៉ង់ជាមួយលោក ដូណាល់ ត្រាំ៕
ប្រែសម្រួល ឈូក បូរ៉ា










