ទីបញ្ជាការកណ្តាល អាមេរិក បើកការវាយប្រហារ បន្ថែមលើប្រទេសអ៊ីរ៉ង់
បរទេស ៖ ទីភ្នាក់ងារចិនស៊ិនហួចេញផ្សាយ នៅថ្ងៃនេះបានឲ្យដឹងថា ទីបញ្ជាការកណ្តាលរបស់សហរដ្ឋអាមេរិក
បាននិយាយថា កងកម្លាំងសហរដ្ឋអាមេរិក កាលពីថ្ងៃអាទិត្យបានបើកការវាយ ប្រហារជុំថ្មីមួយប្រឆាំងនឹង
ប្រទេសអ៊ីរ៉ង់ ។
បញ្ជាការបាននិយាយនៅក្នុងការបង្ហោះ នៅលើប្រព័ន្ធផ្សព្វផ្សាយសង្គម X ថា៖នៅម៉ោង៥ល្ងាចថ្ងៃនេះ កង
កម្លាំង នៃទីបញ្ជាការកណ្តាល របស់សហរដ្ឋអាមេរិក បានចាប់ផ្តើមការវាយប្រហារបន្ថែមទៀតប្រឆាំងនឹង
ប្រទេសអ៊ីរ៉ង់។
សេចក្តីបញ្ជាក់បន្ថែមថាគោលដៅ គឺដើម្បីបន្តធ្វើឱ្យខូចសមត្ថភាពរបស់អ៊ីរ៉ង់ក្នុងការវាយប្រហារលើទាហានជើង
ទឹកស៊ីវិល និងកប៉ាល់ពាណិជ្ជកម្មដោយសេរីឆ្លងកាត់ច្រកសមុទ្រ Hormuz។
រំលឹកដែរថាកិច្ចព្រមព្រៀងសន្តិភាពដែលធ្លាប់បានចុះហត្ថលេខាដោយអាមេរិកនិងអ៊ីរ៉ង់សម្របសម្រួលដោយប៉ាគីស្ថាន
ត្រូវបានលោកប្រធានាធិបតីអាមេរិក Donald Trump បានអះអាងថាឈានមកដល់ទីបញ្ចប់ហើយការវាយប្រហារ
គ្នាសាជាថ្មីបានធ្វើឡើងម្តងទៀតប៉ុន្មានថ្ងៃចុងក្រោយនេះ៕
ប្រែសម្រួល៖ស៊ុនលី









