លោក Li Shulei ជួបសន្ទនាជាមួយតំណាងបរទេស អញ្ជើញចូលរួមសិក្ខាសាលាអន្តរជាតិស្តីពី «ផ្នត់គំនិតរបស់លោក Xi Jinping ស្តីពីសង្គមនិយម ដែលមានលក្ខណៈពិសេសចិន ក្នុងយុគសម័យថ្មី និងពិភពលោក»
នៅថ្ងៃទី១០ ខែកក្កដា លោក Li Shulei សមាជិកការិយាល័យ នយោបាយនៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តចិន និងជារដ្ឋមន្ត្រីក្រសួងឃោសនាការ មជ្ឈិមបក្សកុម្មុយនីស្តចិន បានជួបសន្ទនាជាមួយតំណាងបរទេសដែលអញ្ជើញចូលរួមសិក្ខាសាលាអន្តរជាតិស្តីពី «ផ្នត់គំនិតរបស់លោក Xi Jinping ស្តីពីសង្គមនិយមដែលមានលក្ខណៈពិសេសចិនក្នុងយុគសម័យថ្មី និងពិភពលោក»។
លោក Li Shulei បានថ្លែងថា ការសិក្សាឲ្យស៊ីជម្រៅនូវផ្នត់គំនិតរបស់លោក Xi Jinping ស្តីពីសង្គមនិយមដែលមានលក្ខណៈពិសេសចិនក្នុងយុគសម័យថ្មី គឺជាគន្លឹះក្នុងការយល់ដឹង អំពីប្រទេសចិននៅសម័យទំនើប។ ចាប់តាំងពីសមាជបក្សកុម្មុយនីស្តចិនលើកទី១៨មក គណៈកម្មធិការមជ្ឈិមបក្ស កុម្មុយនីស្តចិនដែលមានលោក Xi Jinping ជាស្នូល បានដឹកនាំប្រទេសចិនទទួលបាននូវសមិទ្ធផលជាប្រវត្តិសាស្ត្រ យើងរីករាយពង្រឹងការផ្លាស់ប្តូរ និងការរៀនសូត្រគ្នាទៅវិញទៅមកលើអភិបាលកិច្ចជាតិជាមួយគណបក្សនយោបាយមកពីបណ្តាប្រទេសនានា ។
តំណាងបរទេសបានថ្លែងថា ក្នុងដំណើរទស្សនកិច្ចលើកនេះ បានឃើញផ្ទាល់នូវសមិទ្ធផលអភិវឌ្ឍន៍របស់ប្រទេសចិនក្នុងវិស័យនានា ហើយនឹងពង្រឹងការស្រាវជ្រាវ លើផ្នត់គំនិត របស់លោក Xi Jinping អគ្គលេខាធិការមជ្ឈិមបក្ស ដើម្បីទទួលយកប្រាជ្ញា និងកម្លាំងសម្រាប់ការជំរុញ ការអភិវឌ្ឍជាតិ៕









