លោក Macron អះអាងថា សម្ព័ន្ធមិត្តរបស់អ៊ុយក្រែន នឹងធ្វើសមយុទ្ធយោធា តាមតំបន់ក្បែរព្រំដែន
បរទេស៖ទីភ្នាក់ងារចិនស៊ិនហួ ចេញផ្សាយនៅថ្ងៃនេះ បានឲ្យដឹងថាប្រធានាធិបតីបារាំងលោក Emmanuel Macron
បានប្រកាសកាលពីថ្ងៃចន្ទម្សិលមិញថា កងកម្លាំងពហុជាតិសាសន៍សម្រាប់អ៊ុយក្រែន (MNFU) នឹងធ្វើសមយុទ្ធយោធារួមគ្នា
នៅក្នុងប្រទេសជិតខាងអ៊ុយក្រែននៅក្នុងប៉ុន្មានខែខាងមុខនេះ ។
លោក Macron បានបង្ហាញផែនការនេះ នៅក្នុងសន្និសិទសារព័ត៌មានរួមមួយ បន្ទាប់ពីកិច្ចប្រជុំកំពូលនៃសម្ព័ន្ធ
នៃឆន្ទៈនៅទីក្រុងប៉ារីស។
យោងតាមលោក Macronបានឲ្យដឹងទៀតថា MNFU នឹងមានភារកិច្ចផ្តល់ការធានាសន្តិសុខសម្រាប់អ៊ុយក្រែន
បន្ទាប់ពីការបញ្ឈប់អរិភាពនាពេលអនាគតជាមួយរុស្ស៊ី។ លោកបានបន្ថែមថា កម្លាំងនឹងត្រូវបានដាក់ពង្រាយនៅសមុទ្រ
លើអាកាស និងនៅលើដីអ៊ុយក្រែន នៅពេលដែលបទឈប់បាញ់ត្រូវបានឈានដល់ ហើយនឹងបម្រើគោលបំណងការពារ
សុទ្ធសាធ។
លោកបាននិយាយថា សមយុទ្ធដែលបានគ្រោងទុកមានគោលបំណងធ្វើឱ្យមានសុពលភាពនៃផែនការដាក់ពង្រាយ ដោយ
លោកបានរំលឹកឡើងវិញថា៖សសរស្តម្ភទីមួយនៃការធានាសន្តិសុខសម្រាប់អ៊ុយក្រែននឹងនៅតែជាយោធារបស់អ៊ុយក្រែន។
នៅក្នុងសន្និសីទសារព័ត៌មានផងដែរ នាយករដ្ឋមន្ត្រីអង់គ្លេស Keir Starmer បាននិយាយថា ប្រទេសចំនួន២៥បាន
ត្រៀមខ្លួនរួចជាស្រេចដើម្បីចូលរួមក្នុង MNFU ៕
ប្រែសម្រួល៖ស៊ុនលី









