Feature

លោក ខូយ រីដា អញ្ជើញចុះត្រួតពិនិត្យ ស្ថានភាពផ្លូវជាតិលេខ 55 និង សាលារៀន ស្ថិតនៅឃុំថ្មដា ស្រុកវាលវែង

ពោធិ៍សាត់÷នាថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០២៦ លោក ខូយ រីដា អភិបាលខេត្តពោធិ៍សាត់ បានអញ្ជើញចុះពិនិត្យសាលារៀន និងស្ថានភាពសិក្សារបស់សិស្សានុសិស្ស បឋមសិក្សាថ្មដា និងអនុវិទ្យាល័យ ហ៊ុន សែន ថ្មដា នៅក្នុងឃុំថ្មដា ស្រុកវាលវែង ខេត្តពោធិ៍សាត់ ដែលជាតំបន់ក្តៅ និងរងការបំពានពីពួកសត្រូវឈ្លានពាន ។

លោកក៏បានបន្តចុះពិនិត្យ ដោយផ្ទាល់នូវស្ថានភាពផ្លូវជាតិលេខ៥៥ ត្រង់ចំណុចស្ទឹងកាច់ ស្ថិតក្នុងឃុំថ្មដា ស្រុកវាលវែង ខេត្តពោធិ៍សាត់។

ការចុះពិនិត្យនេះ ធ្វើឡើងបន្ទាប់ពីស្ថានភាពផ្លូវជាតិលេខ៥៥ នៅត្រង់ចំណុចខាងលើ បានទទួលរងការខូចខាត និងបាក់ស្រុត ដោយសារតែរងឥទ្ធិពល ពីស្ថានភាពជំនន់ទឹកភ្លៀង នាពេលកន្លងមកនេះ។

បច្ចុប្បន្នអាជ្ញាធរ បាននិងកំពុងប្រើប្រាស់បាវខ្សាច់ខ្នាតធំ មកទប់ជើងទេរផ្លូវ ដើម្បីការពារកុំឱ្យមានការបាក់ស្រុតបន្ត និងធានាសុវត្ថិភាពក្នុងការធ្វើដំណើររបស់ប្រជាពលរដ្ឋ៕

អត្ថបទនេះដោយ÷ រដ្ឋបាលខេត្តពោធិ៍សាត់ ខេម៉ា | ដើមអម្ពិល

To Top