ចក្រភពអង់គ្លេស នឹងសម្រេចដាក់បញ្ចូល កងកម្លាំងបដិវត្តអ៊ីរ៉ង់ IRGC និងអង្គភាព២ផ្សេងទៀត ជាការគម្រាមកំហែងជាតិ
បរទេស៖ទីភ្នាក់ងារចិនស៊ិនហួ ចេញផ្សាយនៅថ្ងៃនេះបានឲ្យដឹងថា រដ្ឋាភិបាលអង់គ្លេស បាននិយាយកាលពីថ្ងៃចន្ទថា ខ្លួនកំពុងផ្លាស់ ប្តូរដើម្បីកំណត់អង្គភាពឆ្មាំបដិវត្តន៍ អ៊ីស្លាមអ៊ីរ៉ង់ ហៅកាត់ថា IRGC និងអង្គការពីរផ្សេងទៀត ជាការគំរាមកំហែងសន្តិសុខជាតិ។
អង្គភាពពីរផ្សេងទៀត ដែលត្រូវបានគេស្គាល់ថា គឺជាចលនាអ៊ីស្លាមនៃដៃគូសិទ្ធិ (IMCR) ដែលចក្រភពអង់គ្លេស និយាយថាមាន ទំនាក់ទំនងជាមួយអ៊ីរ៉ង់ និងអង្គភាពស្ម័គ្រចិត្តដែលគ្រប់គ្រងដោយនាយកដ្ឋាន ស៊ើបការណ៍សំខាន់ នៃអគ្គសេនាធិការ នៃកងកម្លាំង ប្រដាប់អាវុធរុស្ស៊ី ដែលត្រូវបានគេស្គាល់ ជាទូទៅថាជាអង្គភាពស្ម័គ្រចិត្ត GRU ។
ប្រសិនបើវាត្រូវបានអនុម័តដោយសភា ពួកគេនឹងក្លាយជាអង្គការដំបូងគេ ដែលត្រូវបានចាត់តាំង នៅក្រោមច្បាប់សន្តិសុខជាតិ (ការគំរាមកំហែងរបស់រដ្ឋ) ឆ្នាំ២០២៦ នេះបើយោងតាមសេចក្តីថ្លែងការណ៍ ជាលាយលក្ខណ៍អក្សរដោយរដ្ឋមន្ត្រីសន្តិសុខ
Angela Eagle ។
ការដាក់ចំណាត់ថ្នាក់នេះ នឹងធ្វើឱ្យវាជាបទល្មើសព្រហ្មទណ្ឌក្នុងការគាំទ្រ ឬជួយដល់អង្គការនានា ក្នុងសកម្មភាពដែលមានទំនាក់ទំនង ជាមួយចក្រភពអង់គ្លេស ឬដោយដឹងខ្លួនទទួលបាន អត្ថប្រយោជន៍ជាសម្ភារៈពីពួកគេ។ បទល្មើសមួយចំនួនអាចដាក់ទោសជាប់ពន្ធ នាគារអស់មួយជីវិតផងដែរ។
កងកម្លាំងIRGC ត្រូវបានដាក់ទណ្ឌកម្មទាំងស្រុងដោយចក្រភពអង់គ្លេសរួចហើយ។ របបការកំណត់ថ្មីគឺដាច់ដោយឡែកពីប្រព័ន្ធសម្រាប់ ផ្តល់សេវាដល់អង្គការភេរវជន ក្រោមច្បាប់ភេរវកម្មឆ្នាំ ២០០០កន្លងមក៕
ប្រែសម្រួល៖ស៊ុនលី









