ព័ត៌មានអន្តរជាតិ

ចិនប្រឆាំងយ៉ាងម៉ឺងម៉ាត់​ ចំពោះសហរដ្ឋអាមេរិក​ ដែលប្រើប្រាស់សន្តិសុខ តាមអ៊ីនធឺណិត​ ជាលេសបង្ខូចកេរ្តិ៍ឈ្មោះចិន

ប៉េកាំង៖ អ្នកនាំពាក្យក្រសួងការបរទេសចិនឧ្យដឹងថា សហរដ្ឋអាមេរិក​ បានទាក់ទងប្រទេសក្នុងតំបន់ម្តងហើយម្តងទៀត និងបានប្រើប្រាស់ “សន្តិសុខ តាមអ៊ីនធឺណិត” ជាលេស​ ដើម្បីបង្ខូច កេរ្តិ៍ឈ្មោះប្រទេសចិន សម្រាប់គោលបំណងភូមិសាស្ត្រ នយោបាយ ហើយភាគីចិន​ មិនពេញចិត្តយ៉ាងខ្លាំង​ ចំពោះរឿងនេះ និងប្រឆាំងយ៉ាងម៉ឺងម៉ាត់ចំពោះរឿងនេះ។

អ្នកនាំពាក្យចិនលោក Lin Jian បានធ្វើការកត់សម្គាល់ នៅក្នុងសន្និសីទសារព័ត៌មានប្រចាំថ្ងៃ ដោយបន្ថែមថា ប្រទេសចិនតែងតែប្រឆាំង និងបង្ក្រាប សកម្មភាពលួចចូលប្រព័ន្ធកុំព្យូទ័រស្របតាមច្បាប់ ហើយក៏ប្រឆាំងនឹងការផ្សព្វផ្សាយ ព័ត៌មានមិនពិតលើសន្តិសុខតាមអ៊ីនធឺណិត សម្រាប់គោលបំណង នយោបាយផងដែរ។

ពាក់ព័ន្ធនឹងបញ្ហាសមុ្រចិនខាងត្បូង​ ប្រទេសចិន​ ជំរុញឱ្យរដ្ឋអឺរ៉ុប​ ធ្វើសកម្មភាពដោយប្រុងប្រយ័ត្ន និងឈប់គាំទ្រ “រង្វាន់អាជ្ញាកណ្តាលសមុទ្រចិនខាងត្បូង” ខុសច្បាប់ ដើម្បីជៀសវាង ការរំខានដល់ទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការ ជាមួយប្រទេសចិន នេះបើយោងតាមអ្នកនាំពាក្យ ក្រសួងការបរទេសចិន លោក Lin Jian។

ថ្មីៗនេះ ប្រទេសអឺរ៉ុប​ ជាច្រើនបានចូលរួម ជាមួយសហរដ្ឋអាមេរិក និងហ្វីលីពីនក្នុងការចេញ សេចក្តីថ្លែងការណ៍រួមស្តីពីអ្វីដែលហៅថារង្វាន់ ១០ឆ្នាំ បន្ទាប់ពីការចេញរបស់វា ហើយសហភាពអឺរ៉ុប បានចេញសេចក្តីថ្លែងការណ៍ ដាច់ដោយឡែកមួយ។

លោកបានឧ្យដឹងនៅក្នុងសន្និសីទសារព័ត៌មានជាប្រចាំថា “សេចក្តីថ្លែងការណ៍ទាំងនេះបង្ខូចការពិត និងបង្ខូចកេរ្តិ៍ឈ្មោះប្រទេសចិន។ ប្រទេសចិន​ ថ្កោលទោសយ៉ាងខ្លាំង និងប្រឆាំងយ៉ាងដាច់អហង្ការ​ ចំពោះពួកគេ”៕

ប្រែសម្រួល​ ឈូក​ បូរ៉ា

To Top