ប្រទេសចិន សម្ដែងការព្រួយបារម្ភយ៉ាងខ្លាំង ចំពោះការផ្ទុះឡើងនៃជម្លោះ នៅក្នុងតំបន់ឈូងសមុទ្រ និងជំរុញភាគីពាក់ព័ន្ធ រក្សាបទឈប់បាញ់
ប៉េកាំង៖ អ្នកនាំពាក្យក្រសួងការបរទេសចិន លោក Lin Jian បានថា ប្រទេសចិនមានការព្រួយបារម្ភយ៉ាងខ្លាំង ចំពោះការផ្ទុះឡើងនៃជម្លោះយោធា នៅក្នុងតំបន់ឈូងសមុទ្រ ដោយជំរុញឱ្យភាគីពាក់ព័ន្ធអនុវត្តការអត់ធ្មត់ និងរក្សាបទឈប់បាញ់ ដែលរកបានដោយលំបាក។
ពាក់ព័ន្ធនឹងបញ្ហាសន្តិសុខតាមអ៊ីនធឺណិត អ្នកនាំពាក្យក្រសួងការបរទេសចិនឧ្យដឹងថា សហរដ្ឋអាមេរិក បានទាក់ទងប្រទេសក្នុងតំបន់ម្តងហើយម្តងទៀត និងបានប្រើប្រាស់ “សន្តិសុខតាមអ៊ីនធឺណិត” ជាលេស ដើម្បីបង្ខូចកេរ្តិ៍ឈ្មោះប្រទេសចិនសម្រាប់គោលបំណងភូមិសាស្ត្រនយោបាយ ហើយភាគីចិន មិនពេញចិត្តយ៉ាងខ្លាំង ចំពោះរឿងនេះ និងប្រឆាំងយ៉ាងម៉ឺងម៉ាត់ចំពោះរឿងនេះ។
អ្នកនាំពាក្យចិនលោក Lin Jian បានធ្វើការកត់សម្គាល់នៅក្នុងសន្និសីទសារព័ត៌មានប្រចាំថ្ងៃ ដោយបន្ថែមថា ប្រទេសចិនតែងតែប្រឆាំង និងបង្ក្រាបសកម្មភាពលួចចូលប្រព័ន្ធកុំព្យូទ័រស្របតាមច្បាប់ ហើយក៏ប្រឆាំងនឹងការផ្សព្វផ្សាយព័ត៌មានមិនពិតលើសន្តិសុខតាមអ៊ីនធឺណិតសម្រាប់គោលបំណងនយោបាយផងដែរ។
ពាក់ព័ន្ធនឹងបញ្ហាសមុ្រចិនខាងត្បូង ប្រទេសចិន ជំរុញឱ្យរដ្ឋអឺរ៉ុប ធ្វើសកម្មភាពដោយប្រុងប្រយ័ត្ន និងឈប់គាំទ្រ “រង្វាន់អាជ្ញាកណ្តាលសមុទ្រចិន ខាងត្បូង” ខុសច្បាប់ ដើម្បីជៀសវាងការរំខានដល់ទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការ ជាមួយប្រទេសចិន នេះបើយោងតាមអ្នកនាំពាក្យក្រសួងការបរទេសចិន លោក Lin Jian។
ថ្មីៗនេះ ប្រទេសអឺរ៉ុប ជាច្រើនបានចូលរួម ជាមួយសហរដ្ឋអាមេរិក និងហ្វីលីពីនក្នុងការចេញ សេចក្តីថ្លែងការណ៍រួមស្តី ពីអ្វីដែលហៅថារង្វាន់ ១០ឆ្នាំ បន្ទាប់ពីការចេញរបស់វា ហើយសហភាពអឺរ៉ុប បានចេញសេចក្តីថ្លែងការណ៍ ដាច់ដោយឡែកមួយ។
លោកបានឧ្យដឹងនៅក្នុងសន្និសីទសារព័ត៌មានជាប្រចាំថា “សេចក្តីថ្លែងការណ៍ទាំងនេះបង្ខូចការពិត និងបង្ខូចកេរ្តិ៍ឈ្មោះប្រទេសចិន។ ប្រទេសចិន ថ្កោលទោសយ៉ាងខ្លាំង និងប្រឆាំងយ៉ាងដាច់អហង្ការ ចំពោះពួកគេ”៕
ប្រែសម្រួល ឈូក បូរ៉ា









