ព័ត៌មានអន្តរជាតិ

ស្ថានទូតចិន​ ធ្វើការតវ៉ាប្រឆាំងនឹងពាក្យសម្ដី និងទង្វើរបស់ជប៉ុន​ ទាក់ទងនឹងអ្វីដែលហៅថា សេចក្តីសម្រេចអាជ្ញាកណ្តាល សមុទ្រចិនខាងត្បូង

តូក្យូ៖ ស្ថានទូតចិន​ ប្រចាំប្រទេសជប៉ុន​ នៅថ្ងៃចន្ទ បានធ្វើបទបង្ហាញយ៉ាងឱឡារិក និងសម្តែងការតវ៉ាយ៉ាងខ្លាំង​ ចំពោះការកត់សម្គាល់របស់រដ្ឋមន្ត្រី ការបរទេសជប៉ុន ដែលបង្ហាញពីអ្វីដែលហៅថា “សេចក្តីសម្រេចអាជ្ញាកណ្តាល សមុទ្រចិនខាងត្បូង” ១០ឆ្នាំបន្ទាប់ពីការចេញសេចក្តីសម្រេច និងសេចក្តីថ្លែងការណ៍រួមរបស់ជប៉ុន​ ជាមួយប្រទេសដទៃទៀតលើបញ្ហានេះ។

លោក Shi Yong រដ្ឋមន្ត្រីស្ថានទូតចិនប្រចាំប្រទេសជប៉ុន បានប្រគល់សេចក្តីសម្រេចនេះទៅលោក Masaaki Kanai អគ្គនាយកនៃការិយាល័យកិច្ចការអាស៊ី និងមហាសមុទ្រនៃក្រសួងការបរទេសជប៉ុន។

ភាគីចិនបានសង្កត់ធ្ងន់ថា អ្វីដែលហៅថា «អាជ្ញាកណ្តាល» រំលោភលើគោលការណ៍ជាមូលដ្ឋាននៃច្បាប់អន្តរជាតិ ធ្វើឱ្យខូចយ៉ាងធ្ងន់ធ្ងរដល់ភាពពិសិដ្ឋ និងសិទ្ធិអំណាចនៃអនុសញ្ញាអង្គការសហប្រជាជាតិ​ ស្តីពីច្បាប់សមុទ្រ និងបង្កផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់នីតិរដ្ឋអន្តរជាតិ។

ស្ថានទូតបានឧ្យដឹងថា «សាលក្រម» គឺខុសច្បាប់ដោយធម្មជាតិ ទុកជាមោឃៈ និងគ្មានសុពលភាព ហើយគ្មានកម្លាំងចងភ្ជាប់ឡើយ ហើយប្រទេសចិនប្រឆាំងដាច់ខាត ហើយនឹងមិនទទួលយកការទាមទារ ឬសកម្មភាពណាមួយ ដែលកើតចេញពីវាឡើយ។

ភាគីចិនបានឧ្យដឹងទៀតថា អធិបតេយ្យភាពទឹកដី សិទ្ធិ និងផលប្រយោជន៍សមុទ្រ របស់ប្រទេសចិន នៅក្នុងសមុទ្រចិនខាងត្បូង នឹងមិនរងផលប៉ះពាល់ដោយ «សាលក្រម» ក្រោមកាលៈទេសៈណាក៏ដោយ៕

ប្រែសម្រួល​ ឈូក​ បូរ៉ា

To Top