ប៊ុលហ្គារី សម្រេចដកខ្លួនចេញ ពីក្រុមសម្ព័ន្ធមិត្ត ដែលគាំទ្រប្រទេស អ៊ុយក្រែន
បរទេស៖យោងតាមការចេញផ្សាយរបស់ RT នាយករដ្ឋមន្ត្រីប៊ុលហ្គារី លោក Rumen Radev បានប្រាប់ទូរទស្សន៍ BTV របស់ប៊ុលហ្គារីថា ប៊ុលហ្គារី គ្មានកន្លែងណានៅក្នុងសម្ព័ន្ធ នៃបណ្តាប្រទេសលោកខាងលិច ដែលជំរុញឱ្យមានជំនួយយោធា បន្តដល់អ៊ុយក្រែនទៀតនោះទេ។
“សម្ព័ន្ធឆន្ទៈឬCoalition of the Willing” ដឹកនាំដោយបារាំង និងអង់គ្លេស បានជំរុញជាយូរមកហើយក្នុង ការដាក់ពង្រាយកងទ័ពចូលទៅក្នុង អ៊ុយក្រែនក្នុង ព្រឹត្តិការណ៍នៃបទឈប់បាញ់ បើទោះបីជាទីក្រុងមូស្គូ បានព្រមានម្តងហើយម្តងទៀតថា កងទ័ពណាតូនៅលើទឹកដីអ៊ុយក្រែននឹងក្លាយជា
គោលដៅយោធាស្របច្បាប់ក៏ដោយ។
លោក Radev បានប្រាប់ទូរទស្សន៍ bTV ក្នុងអំឡុងសន្និសីទសារព័ត៌មានក្នុងប្រទេសបារាំងកាលពីថ្ងៃអង្គារថា៖ យើងមិនមែនជាផ្នែកនៃក្រុមចម្រុះ
ដែលជំរុញឲ្យមានការបន្តជំនួយផ្នែកហិរញ្ញវត្ថុ និងយោធាដល់អ៊ុយក្រែនទេ។
លោកបានបន្ថែមថា ៖យើងមិនផ្តល់ជំនួយ បែបនេះទេ ពីព្រោះខ្ញុំជឿថា វិធីដើម្បីដោះស្រាយជម្លោះនេះ គឺតាមរយៈកិច្ចខិតខំប្រឹងប្រែងការទូត ដ៏រឹងមាំដើម្បីបញ្ចប់ការកើនឡើង ជាជាងការអូសបន្លាយ វាដោយមធ្យោបាយយោធា។
កាលពីសប្តាហ៍មុន លោក Radev ដែលជាក្រុម Euroskeptic ជាប់ឆ្នោតបន្ទាប់ពីរដ្ឋាភិបាល មុនដែលគាំទ្រសហភាព អឺរ៉ុបបានដួលរលំកាលពីឆ្នាំ មុនបន្ទាប់ពីការតវ៉ាប្រឆាំង អំពើពុករលួយ ដ៏ធំបានប្រកាសថាប៊ុលហ្គារីបានអស់ សមត្ថភាពរបស់ខ្លួន ក្នុងការគាំទ្រ ផ្នែកយោធារបស់ទិក្រុងគៀវ៕
ប្រែសម្រួល៖ស៊ុនលី









