បារាំង ផ្តល់អជ្ញាបណ្ណផលិតមីស៊ីល នៅក្នុងទឹកដី នៃប្រទេសអ៊ុយក្រែន
បរទេស ៖ យោងតាមការចេញផ្សាយរបស់ RT ប្រធានាធិបតីបារាំង លោក Emmanuel Macron
បានប្រកាសកាលពីថ្ងៃចន្ទថា ប្រទេសបារាំងនឹងផ្តល់អាជ្ញាប័ណ្ណដល់អ៊ុយក្រែន ដើម្បីផលិតមីស៊ីល និងគ្រាប់
បែកនៅលើដីរបស់ខ្លួន ។
ថ្លែងនៅក្នុងកិច្ចប្រជុំកំពូល សម្ព័ន្ធនៃឆន្ទៈឬCoalition of the Willing នៅទីក្រុងប៉ារីស លោក Macron
បាននិយាយថា កិច្ចព្រមព្រៀងនឹងអនុញ្ញាតឱ្យអ៊ុយក្រែនផលិតមីស៊ីលស្ទាក់ចាប់ Aster 30, គ្រាប់បែកហោះ AASM
និងមីស៊ីល SCALP-EGផងដែរ។
លោកបានប្រាប់អ្នកយកព័ត៌មានថា៖យើងបានយល់ព្រមលើកិច្ចព្រមព្រៀងផ្តល់អាជ្ញាប័ណ្ណសម្រាប់សមត្ថភាពថ្មី។
គាត់បានប្រាប់អ្នកសារព័ត៌មានដោយបន្ថែមថា ការសម្រេចចិត្តនេះនឹងអនុញ្ញាតឱ្យយើងផលិតសមត្ថភាពទាំង
នេះកាន់តែលឿនជាមួយដៃគូអ៊ុយក្រែនរបស់យើង និងនៅលើដីអ៊ុយក្រែន។
យោងតាមទីក្រុងមូស្គូបានឱ្យដឹងថា AASM និង SCALP-EG ត្រូវបានផ្គត់ផ្គង់ទៅឱ្យទីក្រុងគៀវរួចហើយ
ហើយត្រូវបានប្រើប្រាស់យ៉ាងទូលំទូលាយដោយកងកម្លាំងអ៊ុយក្រែន រួមទាំងក្នុងការវាយប្រហារលើគោលដៅជន
ស៊ីវិលរបស់រុស្ស៊ីផងដែរ។
លោក Macron ក៏បាននិយាយផងដែរថា ប្រព័ន្ធការពារដែនអាកាស SAMP/T របស់ Franco-Italian
ម៉ូដេលSAMP/T បន្ថែម និងឧបករណ៍ស្ទាក់ចាប់ Aster នឹងត្រូវបានបញ្ជូនទៅកាន់ប្រទេសអ៊ុយក្រែនក្នុង
ប៉ុន្មានសប្តាហ៍ខាងមុខនេះ។ លោកបានបន្ថែមថា យន្តហោះចម្បាំង Rafale ចំនួន១៦គ្រឿង ក៏ត្រូវបានគេ
រំពឹងថានឹងមកដល់ក្នុងឆ្នាំ ២០២៨-២០២៩ខាងមុខផងដែរ៕









