អ៊ឺរ៉ុបដាក់បម្រាមក្នុងការបញ្ឈប់ ការនាំចូលមាស ពីប្រទេសអាហ្វ្រិកមួយ ដែលកំពុងញាំញីដោយសង្គ្រាមស៊ីវិល
បរទេស៖យោងតាមការចេញផ្សាយរបស់ RT ប្លុកអឺរ៉ុប បាននិយាយកាលពីថ្ងៃចន្ទដើមសប្តាហ៍កន្លងមកថា
សហភាពអឺរ៉ុបបានហាមឃាត់ការទិញ នាំចូល និងផ្ទេរមាសរបស់ស៊ូដង់នៅក្នុងសកម្មភាពមួយក្នុងគោលបំណង
កាត់ផ្តាច់ប្រភពហិរញ្ញវត្ថុសម្រាប់សង្គ្រាមស៊ីវិល ដែលកំពុងបន្តរបស់ប្រទេសអាហ្រ្វិក។
វិធានការនេះក៏ហាមឃាត់ការលក់ ផ្គត់ផ្គង់ ផ្ទេរ និងការនាំចេញសារធាតុរ៉ែ រួមទាំងបារត និងស៊ីយ៉ានុតទៅ
កាន់ប្រទេសស៊ូដង់វិញផងដែរ។
សហភាពអឺរ៉ុបបាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយបែបនេះថា៖មាសបានក្លាយជាប្រភពចំណូលដ៏សំខាន់
ដែលទ្រទ្រង់ជម្លោះនៅក្នុងប្រទេសស៊ូដង់ហើយបន្ថែមថាការរឹតបន្តឹងគឺមានគោលបំណងកាត់បន្ថយធនធាន
ដែលមានសម្រាប់អ្នកទទួលខុសត្រូវក្នុងការបន្តអំពើហិង្សានៅទីនោះ។
គួរឲ្យដឹងដែរថាប្រទេសស៊ូដង់ គឺជាប្រទេសផលិតមាសធំជាងគេ ទីប្រាំរបស់ទ្វីបអាហ្រ្វិក ជាមួយនឹងទិន្នផល៧៤,៦
តោន នេះបើយោងតាមក្រុមប្រឹក្សាមាសពិភពលោក ។ ទាំងកងទ័ព និងទាហានប៉ារ៉ា បានស្វែងរកការគ្រប់គ្រង
លើតំបន់ផលិតមាស និងបណ្តាញពាណិជ្ជកម្មមាសទាំងនោះចំពេលមានជម្លោះនេះ៕
ប្រែសម្រួល៖ស៊ុនលី









