Feature

លោកបណ្ឌិត កៅ ថាច ទទួលជួបពិភាក្សា ជាមួយ តំណាង ក្រុមហ៊ុន Pemelo Group

រាជធានីភ្នំពេញ៖ លោកបណ្ឌិត កៅ ថាច ប្រតិភូរាជរដ្ឋាភិបាល ទទួលបន្ទុកជា អគ្គនាយកធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម (ARDB) និងសហការី បានទទួល ជួប ពិភាក្សា ជាមួយ តំណាងក្រុមហ៊ុន Pomelo Group ដឹកនាំដោយ លោក Steve Vickers នាយកប្រតិបត្តិ នៃ ក្រុមហ៊ុន Pomelo Group ដើម្បីពិភាក្សាអំពី លទ្ធភាព ដែលធនាគារ ARDB អាចធ្វើសមាហរណកម្ម កម្មវិធីសំខាន់ៗ ជាមួយប្រព័ន្ធ ដែលមានស្រាប់ រួមមាន កម្មវិធីទូទាត់ប្រាក់តាមប្រព័ន្ធឌីជីថល ការធ្វើសមាហរណកម្ម សេវាធនាគារ ឌីជីថល ការធ្វើ ពាណិជ្ជកម្ម តាមប្រព័ន្ធអេឡិចត្រូនិក និងខ្សែច្រវាក់តម្លៃទីផ្សារ។

ក្រុមហ៊ុន Pemelo Group មានទីតាំងនៅប្រទេសជាច្រើន ដូចជា ចក្រភពអង់គ្លេស ប្រទេសសឹង្ហបុរី ម៉ាឡេស៊ី និង វៀតណាម ជាដើម។

កិច្ចប្រជុំនេះបានប្រព្រឹត្តទៅនាព្រឹកថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០២៦ នៅទីស្នាក់ការកណ្តាលធនាគារ ARDB៕

To Top