ព័ត៌មានជាតិ

លោក ខូយ រីដា អញ្ជើញចូលរួមចុះយុទ្ធនាការថែទាំ និងស្រោចទឹក ដើមឈើនៅតាម បណ្តោយផ្លូវជាតិលេខ៥

ពោធិ៍សាត់÷នៅព្រឹកថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០២៦ លោក ខូយ រីដា អភិបាល នៃគណៈអភិបាលខេត្តពោធិ៍សាត់ បានដឹកនាំក្រុមការងារខេត្ត អមដំណើរដោយ លោក អ៊ន សុផល្លា អភិបាលនៃគណៈអភិបាលស្រុកក្រគរ លោកស្រីអភិបាលរង មន្ត្រីរាជការ កងកម្លាំងទាំងបីប្រភេទ ព្រមទាំងអាជ្ញាធរឃុំ ភូមិ និងប៉ុស្តិ៍រដ្ឋបាល បានចុះយុទ្ធនាការរួមគ្នាប្រកបដោយស្មារតីសាមគ្គីភាពក្នុងការ ថែទាំ និងស្រោចទឹក ដើមឈើនៅតាមទ្រូងផ្លូវសាធារណៈ ដើម្បីធានាបាននូវការលូតលាស់ល្អ កាត់តាក់តែងមែកឈើ រៀបចំឱ្យមានរបៀបរៀបរយ ជៀសវាងការបាក់បែក និងបង្កភាពងាយស្រួលដល់ការធ្វើដំណើរ ធ្វើអនាម័យ និងសម្អាតបរិស្ថាន ប្រមូលកាកសំណល់ផ្សេងៗនៅតាមដងផ្លូវ ដើម្បីលើកកម្ពស់សោភ័ណភាព បរិស្ថានបៃតង និងអនាម័យស្រុកក្រគរឱ្យកាន់តែស្រស់បំព្រង ៕

អត្ថបទដោយ÷ ខេម៉ា | ដើមអម្ពិល

To Top