Feature

អាជ្ញាធរមីន ណែនាំឱ្យទប់ស្កាត់គ្រោះថ្នាក់ ដោយសារយុទ្ធភណ្ឌគ្រឿងផ្ទុះ ក្នុងពេល និងក្រោយពេលគ្រោះទឹកជំនន់

ភ្នំពេញ ៖ អាជ្ញាធរកម្ពុជាគ្រប់គ្រង សកម្មភាពកំចាត់មីន និងសង្គ្រោះជនពិការដោយសារមីន (អាជ្ញាធរមីន) បានណែនាំឱ្យពង្រឹងវិធានការបង្ការ និងទប់ស្កាត់គ្រោះថ្នាក់ដោយសារយុទ្ធភណ្ឌគ្រឿងផ្ទុះ (មីន គ្រាប់បែកចង្កោម និងសំណល់ជាតិផ្ទុះពីសង្គ្រាម) ក្នុងពេល និងក្រោយពេលគ្រោះទឹកជំនន់។

បើតាមសេចក្ដីណែនាំរបស់ អាជ្ញាធរមីន នាថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០២៦ ថា យោងតាមសេចក្តីជូនដំណឹង ស្តីពីស្ថានភាពអាកាសធាតុ របស់ក្រសួងធនធានទឹក និងឧតុនិយម ព្រះរាជាណាចក្រកម្ពុជា កំពុងទទួលរងនូវឥទ្ធិពលព្យុះទី៩ ឈ្មោះបាវី (Bavi) T2609 និងព្យុះទី១១ ឈ្មោះហៃសិន (Haishen) T2611 ដែលអាចធ្វើឱ្យរាជធានី ខេត្តមួយចំនួនរង ឥទ្ធិពលទឹកភ្លៀងដែលអាចបង្កជាទឹកជំនន់។

អាជ្ញាធរមីន បន្ដថា ក្នុងពេល និងក្រោយពេលទឹកជំនន់ យុទ្ធភណ្ឌគ្រឿងផ្ទុះមួយចំនួនត្រូវបានប្រទះឃើញ ដោយសារ ការហូរច្រោះដីរសាត់មកពីតំបន់ដែលមានមីនប្រឆាំងមនុស្ស មីនប្រឆាំងយានយន្ត គ្រាប់បែកចង្កោម និង សំណល់ជាតិផ្ទុះពីសង្គ្រាមជាច្រើនប្រភេទ ដែលអាចបង្កគ្រោះថ្នាក់ដល់អាយុជីវិតប្រជាពលរដ្ឋជាយថាហេតុ ជាពិសេសប្រជាពលរដ្ឋកំពុងរស់នៅតំបន់ដែលរងផលប៉ះពាល់ដោយសារយុទ្ធភណ្ឌគ្រឿងផ្ទុះទាំងនោះ។

ដើម្បីបង្ការ និងទប់ស្កាត់បាននូវគ្រោះថ្នាក់ដោយសារយុទ្ធភណ្ឌគ្រឿងផ្ទុះ ក្នុងពេល និងក្រោយ ពេលគ្រោះទឹកជំនន់ អាជ្ញាធរមីនសូមធ្វើការណែនាំ ដល់គ្រប់គណៈកម្មាធិការសកម្មភាពមីនរាជធានី ខេត្ត គ្រប់ប្រតិបត្តិករអប់រំ អំពីគ្រោះថ្នាក់ដោយសារយុទ្ធភណ្ឌគ្រឿងផ្ទុះ និងក្រសួង ស្ថាប័នពាក់ព័ន្ធនានា និងអំពាវនាវប្រជាពលរដ្ឋ ចូលរួមសហការអនុវត្តនូវវិធានការបន្ទាន់មួយចំនួន៕

To Top