ព័ត៌មានជាតិ

សម្តេចធិបតី អញ្ជើញចូលរួមពិធី បើកសន្និសីទ ពិភពលោក ស្តីពីបញ្ញាសិប្បនិម្មិត

ភ្នំពេញ ៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានអញ្ជើញចូលរួមពិធីបើកសន្និសីទពិភពលោក ស្តីពីបញ្ញាសិប្បនិម្មិត ក្រោមមូលបទ «ភាពជាដៃគូក្នុងក្របខ័ណ្ឌបញ្ញាសិប្បនិម្មិត ដើម្បីអនាគតកាន់តែត្រចះត្រចង់» នាព្រឹកថ្ងៃសុក្រ ទី១៧ ខែកក្កដា ឆ្នាំ២០២៦ នៅប្រទេសចិន ។

តបតាមការអញ្ជើញរបស់រដ្ឋាភិបាលចិន។ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃកម្ពុជា បានដឹកនាំគណៈប្រតិភូរាជរដ្ឋាភិបាលកម្ពុជា អញ្ជើញបំពេញទស្សនកិច្ចការងារ នៅសាធារណប្រជាមានិតចិន ចាប់ពីថ្ងៃទី១៥ ដល់ថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០២៦៕

To Top