Feature

សារធាតុគីមីផ្សំ និងសារធាតុញៀនជាង ២តោន ត្រូវបានអាជ្ញាធរខេត្តព្រះសីហនុ ដុតបំផ្លាញចោល

ព្រះសីហនុ ៖ សារធាតុគីមីផ្សំ និងសារធាតុញៀន សរុបប្រមាណជាង ២តោន ត្រូវបានដុតបំផ្លាញចោល ក្នុងពិធីប្រារព្ធ ទិវាអន្តរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន របស់រដ្ឋបាលខេត្តព្រះសីហនុ។

ជាក់ស្ដែង នៅថ្ងៃទី១៦ កក្កដា នាយឧត្តមសេនីយ៍ មាស វិរិទ្ធ អគ្គលេខាធិការ នៃអគ្គលេខាធិការដ្ឋាន អាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន បានអញ្ជើញចូលរួមជាគណៈអធិបតីរួមជាមួយ លោក សួស សិរីសួស្តី អភិបាលរងខេត្តព្រះសីហនុ ក្នុងពិធីអបអរសាទរទិវាអន្តរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀនថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០២៦ «ក្រោមប្រធានបទ រួមគ្នាឆ្លើយតបបញ្ហាគ្រឿងញៀនក្នុងបរិបទថ្មីប្រកបដោយភាពច្នៃប្រឌិត»។

សូមបញ្ជាក់ថា ការប្រារព្ធពិធីនេះមានការអញ្ជើញចូលរួមពីថ្នាក់ដឹកនាំ និងមន្ត្រីរាជការ នៃរដ្ឋបាលខេត្ត សាលាឧទ្ធរណ៍ សាលាដំបូង អយ្យការសាលាដំបូង មន្ទីរ អង្គភាពជំនាញជុំវិញខេត្ត រដ្ឋបាលក្រុង ស្រុក លោកគ្រូ អ្នកគ្រូ កម្លាំងប្រដាប់អាវុធ មេឃុំ ចៅសង្កាត់ អង្គការសង្គមស៊ីវិល ក្រុមហ៊ុនសហគ្រាសឯកជន យុវជន យុវនារី និងសិស្សានុសិស្សខេត្តព្រះសីហនុ ប្រមាណ ១០០០នាក់៕

To Top