កងកម្លាំងសហរដ្ឋអាមេរិក បញ្ឈប់ និងបង្វែរទិសដៅនាវាពាណិជ្ជកម្មចំនួន ៣ គ្រឿង ដែលព្យាយាមបំពានការបិទផ្លូវជើងទឺកអ៊ីរ៉ង់
វ៉ាស៊ីនតោន៖ បញ្ជាការកណ្តាលសហរដ្ឋអាមេរិក (CENTCOM) បានឲ្យដឹងថា កងកម្លាំងសហរដ្ឋអាមេរិកបានស្ទាក់ចាប់នាវាពាណិជ្ជកម្មចំនួន ៣ គ្រឿងដែលព្យាយាមបំពានការបិទផ្លូវកងទ័ពជើងទឹករបស់សហរដ្ឋអាមេរិកប្រឆាំងនឹងអ៊ីរ៉ង់។
CENTCOM បានឲ្យដឹង នៅលើបណ្ដាញសង្គម X ថា កងកម្លាំងសហរដ្ឋអាមេរិក បានបង្វែរទិសដៅនាវាទាំងបី ដោយបានបិទនាវាមួយគ្រឿង ដែលមិនគោរពតាម ហើយបានឡើងលើនាវាមួយទៀត “ដើម្បីធានាបាននូវការអនុលោមពេញលេញ ជាមួយនឹងការបិទផ្លូវកងទ័ពជើងទឹក របស់សហរដ្ឋអាមេរិកប្រឆាំងនឹងអ៊ីរ៉ង់”។
កងកម្លាំងសហរដ្ឋអាមេរិក បានបន្តបិទចរាចរណ៍ផ្លូវសមុទ្រដែលចូល និងចេញពីកំពង់ផែអ៊ីរ៉ង់នៅថ្ងៃអង្គារ។ CENTCOM បានឲ្យដឹងថា “ច្រកសមុទ្រហ័រមូស និងដែនទឹកជុំវិញនៅតែមានសេរីភាព និងបើកចំហ លើកលែងតែនាវា ដែលព្យាយាមបំពានការបិទផ្លូវជញ្ជាំងដែករបស់អាមេរិក”។
កងកម្លាំងសហរដ្ឋអាមេរិកបានធ្វើការវាយប្រហារលើគោលដៅអ៊ីរ៉ង់អស់រយៈពេល ៦ថ្ងៃជាប់ៗគ្នា បន្ទាប់ពីប្រធានាធិបតីសហរដ្ឋអាមេរិកលោក ដូណាល់ ត្រាំ កាលពីសប្តាហ៍មុនបានប្រកាសថា បទឈប់បាញ់ដែលសម្រេចបានក្នុងខែមេសា “ចប់ហើយ”៕
ប្រែសម្រួល ឈូក បូរ៉ា









