ព័ត៌មានអន្តរជាតិ

‎អាមេរិក ចាប់ផ្តើមការវាយប្រហារ តាមអាកាសជាទៀតថ្មី ប្រឆាំងនឹងទីក្រុងតេអេរ៉ង់ បន្ទាប់ពីសមាជិកយោធាអាមេរិកពីរនាក់ ស្លាប់នៅប្រទេសហ្ស៊កដានី

បរទេស៖ យោធាសហរដ្ឋអាមេរិក បានចាប់ផ្តើមការវាយប្រហារ តាមអាកាសជាទៀតថ្មីប្រឆាំងនឹងទីក្រុងតេអេរ៉ង់នៅថ្ងៃសៅរ៍ ហើយត្រូវបានគេរាយការណ៍ថា កំពុងប្រញាប់ប្រញាល់បញ្ចេញយន្តហោះចម្បាំង ទៅកាន់មជ្ឈិមបូព៌ាបន្ទាប់ពីការវាយប្រហារ របស់អ៊ីរ៉ង់បានសម្លាប់សមាជិកយោធាអាមេរិកពីរនាក់ នៅប្រទេសហ្ស៊កដានី។

‎យោងតាមសារព័ត៌មាន New York Post ចេញផ្សាយនៅថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០២៦ថា ការវាយប្រហារតាមអាកាសបានចាប់ផ្តើមនៅម៉ោង 6 ល្ងាច ហើយត្រូវបានធ្វើឡើងដើម្បីបន្ថយសមត្ថភាពរបស់របបអ៊ីរ៉ង់ក្នុងការ “គំរាមកំហែងដល់ការដឹកជញ្ជូនពាណិជ្ជកម្មនៅក្នុងច្រកសមុទ្រ Hormuz” នេះបើយោងតាមសេចក្តីថ្លែងការណ៍មួយរបស់បញ្ជាការកណ្តាលសហរដ្ឋអាមេរិក (CENTCOM)។

‎CENTCOM ក៏បាននិយាយផងដែរថា ការវាយប្រហារលើទីក្រុងតេអេរ៉ង់មានបំណងដាក់ទណ្ឌកម្មយ៉ាងឆាប់រហ័សដល់កងឆ្មាំបដិវត្តន៍អ៊ីស្លាម។

‎ទន្ទឹមនឹងនេះ ប្រធានាធិបតី Trump បានបំបែកភាពស្ងៀមស្ងាត់របស់លោកហើយ នៅថ្ងៃសៅរ៍អំពីការស្លាប់របស់យោធាអាមេរិកនេះ៕

To Top