ព័ត៌មានអន្តរជាតិ

​ អ៊ីរ៉ង់​ ចោទអាមេរិក​ ពីបទរំលោភលើ​MOU ដែលសម្របសម្រួលដោយប៉ាគីស្ថាន និងជំរុញឱ្យមានការថ្កោលទោស ពីទូទាំងពិភពលោក

អ៊ីស្លាម៉ាបាដ ៖ ឯកអគ្គរដ្ឋទូតអ៊ីរ៉ង់ ប្រចាំប្រទេសប៉ាគីស្ថាន លោក Reza Amiri Moghadam បានចោទប្រកាន់សហរដ្ឋអាមេរិក ពីបទរំលោភលើ អនុស្សរណៈ នៃការយោគយល់គ្នា (MOU) ដែលសម្របសម្រួលដោយ ប៉ាគីស្ថាន ដោយថាទីក្រុងវ៉ាស៊ីនតោន​ បានបន្តសកម្មភាពយោធា ផ្ទុយនឹងកិច្ចព្រមព្រៀង។

កងកម្លាំងអាមេរិកនៅថ្ងៃសៅរ៍បានបើកការ វាយប្រហារជុំថ្មីប្រឆាំងនឹងអ៊ីរ៉ង់ម៉ោង ៦ ល្ងាច  ហេីយការវាយប្រហារនេះ​ គឺដេីម្បីកាត់បន្ដយការគំរាមកំហែង ការដឹកជញ្ជូន​ពាណិជ្ជកម្ម នៅច្រកសមុទ្រហ័រមូស​ នេះបើយោងតាមសេចក្តីថ្លែងការណ៍ របស់បញ្ជាការកណ្តាលសហរដ្ឋអាមេរិក។

មេដឹកនាំកំពូលអ៊ីរ៉ង់ លោក Mojtaba Khamenei បានឧ្យដឹងថា ការរំលោភលើអនុស្សរណៈនៃការយោគយល់គ្នាស្តីពីសន្តិភាព (MoU) ដែលទើបចុះហត្ថលេខាថ្មីៗនេះជាមួយអ៊ីរ៉ង់ បានបង្ហាញជាថ្មីម្តងទៀតថា ហត្ថលេខារបស់ប្រធានាធិបតីអាមេរិក លោក ដូណាល់​ ត្រាំ គឺគ្មានតម្លៃ និងគ្មានសុពលភាព។

យោងតាមបញ្ជាការកណ្ដាលអាមេរិក​ បានឲ្យដឹងថា “ការវាយប្រហារទាំងនេះត្រូវបានរចនាឡើង​ ដើម្បីបន្ថយសមត្ថភាពរបស់អ៊ីរ៉ង់ ក្នុងការគំរាមកំហែង ដល់ការដឹកជញ្ជូនពាណិជ្ជកម្ម នៅក្នុងច្រកសមុទ្រហ័រមូស និងដាក់ទណ្ឌកម្មយ៉ាងឆាប់រហ័ស ចំពោះកងកម្លាំងឆ្មាំបដិវត្តន៍អ៊ីស្លាម ដែលបានបើកការវាយប្រហារប្រឆាំងនឹងសមាជិកសេវាកម្មអាមេរិក​ នៅហ្ស៊កដានី​ កាលពីយប់មិញ”។

នៅព្រឹកថ្ងៃសៅរ៍ បញ្ជាការបានឧ្យដឹងថា សមាជិកសេវាកម្មអាមេរិក ពីរនាក់ត្រូវបានសម្លាប់ និងម្នាក់ទៀតនៅតែបាត់ខ្លួន បន្ទាប់ពីការវាយប្រហារលើមូលដ្ឋាន មួយនៅហ្ស៊កដានីកាលពីថ្ងៃសុក្រ។

ការស្លាប់ទាំងនេះធ្វើឱ្យចំនួនសរុបនៃបុគ្គលិកយោធាអាមេរិកដែលត្រូវបានសម្លាប់កើនដល់ ១៦ នាក់ចាប់តាំងពីសហរដ្ឋអាមេរិក និងអ៊ីស្រាអែលបានបើកការវាយប្រហារលើអ៊ីរ៉ង់នៅថ្ងៃទី ២៨ ខែកុម្ភៈ៕

To Top