ប្រធានាធិបតីអាមេរិកលោក Trump បង្ហាញបំណងចង់ឲ្យដំណើរការជើងហោះហើរទៅលីបង់ឡើងវិញ
បរទេស៖ ទីភ្នាក់ងារចិនស៊ិនហួចេញផ្សាយនៅថ្ងៃនេះបានឲ្យដឹងថាប្រធានាធិបតីអាមេរិក លោក Donald Trump បាននិយាយកាលពីថ្ងៃអង្គារថារដ្ឋបាលរបស់លោកនឹងអនុញ្ញាតឱ្យក្រុមហ៊ុនអាកាសចរណ៍អាមេរិក បន្តការហោះហើរត្រង់ទៅកាន់ប្រទេសលីបង់ ដោយបញ្ចប់ការផ្អាកដែលបានធ្វើឡើង
អស់រយៈពេលជាងបួនទសវត្សរ៍មកហើយ។
លោក Trump បាននិយាយនៅក្នុងការបង្ហោះនៅលើ Truth Social របស់គាត់បន្ទាប់ពីជួបជាមួយប្រធានាធិបតីលីបង់ Joseph Aoun នៅសេតវិមានកាលពីព្រឹកមិញថា៖ខ្ញុំសូមណែនាំរដ្ឋបាលរបស់ខ្ញុំឱ្យអនុញ្ញាតឱ្យក្រុមហ៊ុនអាកាសចរណ៍អាមេរិកទាំងអស់ហោះហើរដោយផ្ទាល់ទៅកាន់
ប្រទេសលីបង់ឡើងវិញ។
ជើងហោះហើរពាណិជ្ជកម្មដោយផ្ទាល់រវាងសហរដ្ឋអាមេរិក និងលីបង់ត្រូវបានផ្អាកនៅឆ្នាំ១៩៨៥ ក្រោមការដឹកនាំរបស់ប្រធានាធិបតីសហរដ្ឋអាមេរិក Ronald Reagan បន្ទាប់ពីការប្លន់យន្តហោះ TWA Flight 847 ក្នុងអំឡុងពេលនោះក្រុមសកម្មប្រយុទ្ធដែលមានទំនាក់ទំនងជាមួយក្រុម Hezbollah បានចាប់អ្នកដំណើរ និងនាវិកចំនួន១៦៣នាក់ធ្វើជាចំណាប់ខ្មាំងអស់រយៈពេល១៧ថ្ងៃហើយបានសម្លាប់អ្នកមុជទឹកជើងទឹកអាមេរិក
Robert Stem ។
គួរឲ្យដឹងដែរថាលោកAoun គឺជាប្រមុខរដ្ឋលីបង់ដំបូងគេដែលមកទស្សនកិច្ចនៅសេតវិមានចាប់តាំងពីឆ្នាំ២០០៩៕
ប្រែសម្រួល៖ស៊ុនលី









