ព័ត៌មានអន្តរជាតិ

វេទិកា ស្តីពី​ការអភិវឌ្ឍ​ ផ្លូវ​សូត្រ​ឌីជី​ថល ​នៃ​សន្និបាត​បណ្តាញ​អ៊ីនធឺ​ណិត ពិភពលោក ​ឆ្នាំ​២០២៦ បាន​បើ​ក​ធ្វើ​

ព្រឹក​ថ្ងៃ​ទី​២២​ខែ​កក្កដា​ វេទិកា ស្តីពី​ការអភិវឌ្ឍ​ផ្លូវ​សូត្រ​ឌីជី​ថល ​នៃ​​សន្និបាត​បណ្តាញ​អ៊ីន​ធឺណិត​ពិភពលោក​ឆ្នាំ​២០២៦​ បាន​បើក​ធ្វើ​នៅ​ក្រុង​Xi’anខេត្តស្រានស៊ី​ប្រទេស​ចិន ​។ ភ្ញៀវកិត្តិយស​ប្រហែល​​៨០០រូប​ដែល​មក​ពី​ប្រទេស​និង​តំបន់​ចំនួន​៥២​និង​អង្គការ​អន្តរជាតិ​ចំនួន​៧​​បាន​ចូល​រួម​វេទិកា​លើក​នេះ​។ វាជា​ឆ្នាំ​ទី​៣​ជាប់ៗហើយ​​ដែល​សន្និបាត​បណ្តាញ​អ៊ី​ធឺ​ណិត​ពិភពលោក បាន​រៀប​ចំ​វេទិកា​ស្តីពី​ការ​អភិវឌ្ឍ​ផ្លូវ​សូត្រ​ឌីជីថល​ ។

វេទិកា​លើក​នេះធ្វើ​​ក្រោម​ប្រធាន​បទ​ “ប្រមូល​ផ្តុំ​បញ្ញាសិប្បនិម្មិត​ផ្លូវ​សូត្រ​ ចាប់​ផ្តើម​ដំណើរ​ថ្មី​តាម​រយៈឌីជីថល៖​ ពួត​ដៃ​គ្នា​កសាង​សហគមន៍​ជោគ​វាសនា​រួម​នៃ​លំហសាយប័រ” ដែលបាន​ប្រមូល​ផ្តុំ​ភ្ញៀវ​កិតិ្តយស​គ្រប់​មជ្ឈដ្ឋាន​ដូចជា​ នយោបាយ​ ឧស្សាហកម្ម​ សិក្សាស្រាវជ្រាវ​ ជាដើមហើយ​រៀប​ចំ​វេទិកាពិសេស​​ស្តីពី​ប្រធាន​បទ​ដូចជា​ កិច្ច​សហប្រតិបត្តិការ​និង​ការអភិវឌ្ឍ​ធុរកិច្ច​អេឡិចត្រូនិក​ផ្លូវសូត្រ​ នវានុវត្តន៍​និង​ការ​អភិវឌ្ឍ​រួមនៃ​តួ​អង្គAI ការ​អភិរក្ស​និង​បន្តវេន​បេតិកភណ្ឌ​វប្បធម៌​ក្នុង​យុគ​សម័យ​ឌីជីថលនិងAI​ និង​សុខភាព​ឌីជីថលនិងAI​ជាដើម​៕

To Top