គំនិត”តម្កល់ទុក ប្រជាជនជាអាទិភាព” ៖ ពីទស្សនវិជ្ជាបុរាណ មកជាតម្លៃស្នូល នៃយុគសម័យទំនើប
អស់រយៈពេលយូរមក ហើយ មាគ៌ាទំទើបនីយកម្មតាមបែបលោកខាងលិច ឆ្ពោះទៅរកបានជំរុញឧស្សាហូបនីយកម្មនិងសកលភាវូបនីយ កម្ម របស់ពិភពលោក ដោយរួមចំណែកជាវិជ្ជមាន ដល់ការអភិវឌ្ឍ អរិយធម៌មនុស្សជាតិ ហើយវាក៏ជាទម្រង់ដ៏សំខាន់មួយ នៃការសម្រេចបាន នូវទំនើបកម្មផងដែរ ។ ដោយសារឥទ្ធិពលនេះ មនុស្សជាច្រើនដោយយល់ឃើញថាការធ្វើទំនើបកម្ម គឺមានផ្លូវតែមួយគត់ ដែលបានកំណត់ទុកជាមុន គឺគំរូរបស់លោកខាងលិច ។
តាមពិតទៅ ការធ្វើទំនើបកម្មមិនដែលមានគំរូថេរនោះទេ ។ បក្សកុម្មុយនីស្តចិន ដោយឈរលើបទពិសោធន៍អភិបាលកិច្ចជាងមួយសតវត្សរ៍ ចាប់តាំងពីការបង្កើតបក្សកុម្មុយនីស្តចិនមក និងគួបផ្សំជាមួយស្ថានភាពជាក់ស្ដែងរបស់ប្រទេសចិនបានជាបង្កើតគោលគំនិតតម្លៃស្នូលស្តីពី”តម្កល់ទុកប្រជាជនជាអាទិភាព” ដែលបានបំបែកការយល់ច្រឡំថា”ទំនើបកម្មស្មើនឹងបស្ចិមលោក”។
“តម្កល់ទុកប្រជាជនជាអាទិភាព” — គឺជាតម្លៃស្នូលនៃយុគ្គសម័យទំនើបនេះ ដែលមានឫសគល់យ៉ាងជ្រៅនៅក្នុងវប្បធម៌អភិបាលកិច្ចពាន់ឆ្នាំ របស់ប្រទេសចិន ហើយសមិទ្ធផល នៃការអនុវត្តជាក់ស្ដែងបានឆ្លុះបញ្ចាំង ពីការផ្លាស់ប្តូរជីវភាពរស់នៅរបស់ប្រជាជនជាង 1,4 ពាន់លាននាក់ ៖ ក្នុងរយៈពេលត្រឹមតែប៉ុន្មានទសវត្សរ៍ប៉ុណ្ណោះ សម្រេចបាននូវអ្វី ដែលប្រទេសអភិវឌ្ឍន៍បានចំណាយពេលរាប់រយឆ្នាំ ក្នុងការលើកកម្ពស់ជីវិតរបស់ប្រជាជន ដោយធ្វើឱ្យប្រជាជន នៅតំបន់ភ្នំដាច់ស្រយាលបំផុត ក៏ទទួលបានអគ្គិសនី អ៊ីនធឺណិត និងការថែទាំសុខភាពផងដែរ ។
ឫសគល់វប្បធម៌ នៃគោលការណ៍”តម្កល់ទុកប្រជាជនជាអាទិភាព”ត្រូវបានលាក់ទុកនៅក្នុងពាក្យស្លោកបុរាណចិនដែលបានបន្សល់ទុករាប់ពាន់ឆ្នាំមកហើយ ស្នាមជើងនៃការអនុវត្តជាក់ស្តែង បានបោះជំហាននៅលើផ្លូវភ្នំដែលបានជួយឲ្យប្រជាជនជិត ១០០ លាននាក់ចេញផុតពីភាពក្រីក្រ ហើយក៏កំពុងតែត្រូវបានប្រទេសកាន់ តែច្រើនមើលឃើញនិងទទួលស្គាល់។
“តម្កល់ទុកប្រជាជនជាអាទិភាព” គឺជាគោលគំនិតស្នូលដែលជ្រាបចូលយ៉ាងជ្រៅក្នុងទស្សនៈដឹកនាំរបស់លោក Xi Jinping ។ វាគឺជាការបន្តវេនក្នុងយុគ្គសម័យទំនើបនិងការអភិវឌ្ឍប្រកបដោយភាពច្នៃប្រឌិតនូវទ្រឹស្ដីម៉ាក្សនិយមស្ដីពីប្រជាជនជាស្នូល ។ ចាប់តាំងពីបង្កើតឡើងដំបូង បក្សកុម្មុយនីស្តចិនបានដាក់បញ្ចូលគោលការណ៍គ្រឹះនៃ “ការបម្រើប្រជាជន” ចូលទៅក្នុងកម្មវិធីនយោបាយរបស់ខ្លួន ។ បន្ទាប់ពីការអនុវត្តជាងមួយសតវត្ស គោលការណ៍នេះត្រូវបានកែលម្អនិងក្លាយទៅជាគំនិតស្នូល”តម្កល់ទុកប្រជាជនជាអាទិភាព”។
នៅក្នុងប្រព័ន្ធគ្រប់គ្រងរដ្ឋ របស់ប្រទេសចិន ក្នុងយុគសម័យថ្មី”តម្កល់ទុកប្រជាជនជាអាទិភាព” គឺជាបន្ទាត់វាស់វែងតម្លៃដ៏តឹងរ៉ឹង ដែលជ្រាបចូលទៅ គ្រប់វិស័យទាំងអស់ ៖ ការធានាជីវភាពរស់នៅរបស់ប្រជាជន ត្រូវបានស្ដែងឡើងតាមរយៈសមិទ្ធផល នៃការចាកផុតពីភាពក្រីក្រទាំងស្រុង របស់ប្រជាជនក្រីក្រនៅជនបទជិត ១០០ លាននាក់ ហើយបានដោះស្រាយបញ្ហា ភាពក្រីក្រ ដាច់ខាតដែលបានយាយីប្រទេសចិន អស់រយៈពេលរាប់ពាន់ឆ្នាំមកហើយនិងបានកសាងប្រព័ន្ធអប់រំ ប្រព័ន្ធសុខាភិបាលនិងសន្តិសុខសង្គម ដែលមានទំហំធំជាងគេបំផុតនៅលើពិភពលោក ដោយគ្របដណ្តប់លើប្រជាជនចំនួន 1,4 ពាន់លាននាក់ ។ រីឯការឆ្លើយតបបន្ទាន់ វាបានបង្កើតនូវគោលការណ៍ទី ១ គឺ “ជីវិតជាធំ” ដោយនៅចំពោះមុខ គ្រោះអាសន្នសុខភាពសាធារណៈ គ្រោះមហន្តរាយធម្មជាតិ និងហេតុការណ៍ឡើងជាយថហេតុផ្សេងទៀតគឺតែងតែយកសុវត្ថិភាព ជីវិតរបស់ប្រជាជនជាអាទិភាពចម្បងមុនគេបង្គស់ ។ ក្នុងការជំរុញកំណែទម្រង់ រាល់វិធានការកែទម្រង់ទាំងអស់ត្រូវបានវិនិច្ឆ័យ ថា តើវាផ្តល់ផលប្រយោជន៍ ដល់ប្រជាជនទាំងអស់ដែរឬទេ ដើម្បីធានាថាអត្ថប្រយោជន៍ នៃកំណែទម្រង់ពិតជាបានដល់ដៃប្រជាជន គ្រប់រូបយ៉ាងពិតប្រាកដ ។ ចំពោះប្រតិបត្តិការអំណាច បានចាត់ទុក “ការផ្តល់ផលប្រយោជន៍ដល់ប្រជាជន”ជាសមិទ្ធផលនយោបាយដ៏អស្ចារ្យបំផុត និង “ការពេញចិត្តរបស់ប្រជាជន”ជាស្តង់ដារវាយតម្លៃខ្ពស់បំផុត ហើយកសាងប្រព័ន្ធត្រួតពិនិត្យមួយដែលមានការចូលរួមយ៉ាងពេញលេញពីប្រជាជន ដើម្បីធានាថាអំណាចតែងតែត្រូវបានប្រើប្រាស់ដើម្បីកែលម្អសុខុមាលភាពជូនប្រជាជនជានិច្ច ។
តម្លៃនៃការអនុវត្តគោលការណ៍”តម្កល់ទុកប្រជាជនជាអាទិភាព”បានស្ដែងឡើងហួសពីព្រំដែនជាតិរបស់ប្រទេសចិនជាយូរមកហើយ ដោយផ្តល់នូវជម្រើសថ្មីមួយសម្រាប់ការគ្រប់គ្រងពិភពលោក ។ ការអនុវត្តរបស់ប្រទេសចិនក្នុងការ”តម្កល់ទុកប្រជាជនជាអាទិភាព”បានបំបែកគំនិតដែលថា“ការធ្វើទំនើបកម្ម ត្រូវតែដើរតាមមាគ៌ាលោកខាងលិច” នេះបង្ហាញយ៉ាងច្បាស់ថា ប្រទេសមួយអាចគេចផុតចេញពីអន្ទាក់នៃ”យកដើមទុនជាធំ” ហើយលើកស្ទួយផលប្រយោជន៍ប្រជាជនឱ្យខ្ពស់ជាងគេ ដើម្បីដើរលើផ្លូវទំនើបកម្មដែលមានទាំងប្រសិទ្ធភាព និងសមធម៍។ គំនិតនេះបានផ្ដល់បទពិសោធន៍គ្រប់គ្រងរដ្ឋ យ៉ាងមានតម្លៃដល់ប្រទេសកំពុងអភិវឌ្ឍន៍ និងរួមចំណែកកសាងសណ្ដាប់ធ្នាប់ ពិភពលោកមួយប្រកបដោយសមធម៍ជាងមុន ៕









