អគ្គនាយក ARDB ទទួលជួបពិភាក្សាជាមួយតំណាងក្រុមហ៊ុន COFCO Science & Technology Food Cold Chain Division (COFCOET)
ភ្នំពេញ ៖ លោកបណ្ឌិត កៅ ថាច ប្រតិភូរាជរដ្ឋាភិបាល ទទួលបន្ទុកជាអគ្គនាយកធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម (ARDB) បានទទួលជួបពិភាក្សាជាមួយតំណាងក្រុមហ៊ុន COFCO Science & Technology Food Cold Chain Division (COFCOET) នៃសាធារណរដ្ឋប្រជាមានិតចិន ដើម្បីស្វែងយល់អំពី គម្រោងអភិវឌ្ឍន៍ សួនឧស្សាហកម្មអេកូឡូស៊ី សម្រាប់ការចរាចរផលិតផលកសិកម្មបែបឌីជីថល និងឆ្លាតវៃ ព្រមទាំងដំណោះស្រាយប្រព័ន្ធខ្សែច្រវាក់ត្រជាក់ (Cold Chain) សម្រាប់ផលិតផលកសិកម្ម។

កិច្ចពិភាក្សានេះក៏បានលើកឡើង អំពីឱកាសនៃកិច្ចសហប្រតិបត្តិការ ក្នុងការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធខ្សែច្រវាក់ត្រជាក់ និងភស្តុភារកម្មកសិកម្ម ដើម្បីបង្កើនប្រសិទ្ធភាព នៃការរក្សាទុក ការដឹកជញ្ជូន និងការបង្កើនតម្លៃបន្ថែមនៃផលិតផលកសិកម្មនៅកម្ពុជា។ កិច្ចប្រជុំនេះ បានប្រព្រឹត្តទៅនាថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០២៦ នៅទីស្នាក់ការកណ្តាលធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម (ARDB)៕

















