គុយវ៉ែត ជាប្រទេសប្រឈមមុខ នឹងការគំរាមកំហែង វាយប្រហារខ្លាំងជាងគេ ក្នុងបណ្ដារដ្ឋឈូកសមុទ្រ
គុយវ៉ែត៖ គុយវ៉ែត ជាប្រទេសប្រឈមមុខនឹងការគំរាមកំហែង វាយប្រហារខ្លាំងជាងគេ ក្នុងបណ្ដារដ្ឋឈូកសមុទ្រ ដោយប្រព័ន្ធការពារដែនអាកាសគុយវ៉ែត បានកំពុងស្ទាក់ចាប់មីស៊ីល និងយន្តហោះគ្មានមនុស្សបើក “អរិភាព” នៅយប់ថ្ងៃព្រហស្បតិ៍ ដោយមានសំឡេងផ្ទុះ នៅក្នុងតំបន់ខ្លះនៃប្រទេស ។
អគ្គសេនាធិការនៃកងកម្លាំងប្រដាប់អាវុធគុយវ៉ែតបានឲ្យដឹង នៅលើវេទិកាប្រព័ន្ធផ្សព្វផ្សាយសង្គម X ថា “ប្រព័ន្ធការពារដែនអាកាសបច្ចុប្បន្ន កំពុងឆ្លើយតបទៅ នឹងការគំរាមកំហែងមីស៊ីល និងយន្តហោះគ្មានមនុស្សបើកអរិភាព” ដោយបន្ថែមថា ការផ្ទុះដែលឮដោយអ្នកស្រុក គឺជា “លទ្ធផលនៃប្រព័ន្ធការពារដែនអាកាសស្ទាក់ចាប់គោលដៅអរិភាព”។
គុយវែត បានជំរុញឱ្យសាធារណជន អនុវត្តតាមការណែនាំសុវត្ថិភាព ប៉ុន្តែមិនបានបង្ហាញចំនួនយន្តហោះ គ្មានមនុស្សបើកដែលត្រូវបានស្ទាក់ចាប់ ប្រភពដើមរបស់វា ឬថាតើការវាយប្រហារនេះបានបណ្តាលឱ្យមានអ្នកស្លាប់ ឬខូចខាតសម្ភារៈឬអត់នោះទេ។ ទន្ទឹមនឹងនេះ ទីភ្នាក់ងារសារព័ត៌មានរដ្ឋគុយវ៉ែត KUNA បានរាយការណ៍ថា ស៊ីរ៉ែន ព្រមានត្រូវបានធ្វើឱ្យសកម្មនៅទូទាំងប្រទេស។
ក្នុងរយៈពេលប៉ុន្មានថ្ងៃកន្លងមកនេះ យោធាសហរដ្ឋអាមេរិក បានបើកការវាយប្រហារ ជាច្រើនលើកច្រើនសារ ប្រឆាំងនឹងគោលដៅអ៊ីរ៉ង់ ដោយអះអាងថាការវាយប្រហារ ទាំងនោះគឺជាការឆ្លើយតបទៅនឹងការកំណត់គោលដៅ របស់កងកម្លាំងប្រដាប់អាវុធអ៊ីរ៉ង់ លើនាវានៅក្នុងច្រកសមុទ្រហ័រមូស និងមានគោលបំណង “ធ្វើឱ្យខូចសមត្ថភាពរបស់អ៊ីរ៉ង់ ក្នុងការគំរាមកំហែងដល់ ការដឹកជញ្ជូនពាណិជ្ជកម្ម”។
អ៊ីរ៉ង់ បានឆ្លើយតបជាមួយនឹងការវាយប្រហារ ដោយមីស៊ីល និងយន្តហោះគ្មានមនុស្ស បើកជាច្រើនលើកច្រើន សារទៅលើមូលដ្ឋានទ័ព និងសម្ភារៈយោធារបស់សហរដ្ឋអាមេរិកនៅក្នុងតំបន់ រួមទាំងមូលដ្ឋានទ័ពនៅក្នុងប្រទេសគុយវ៉ែត ផងដែរ។
នៅថ្ងៃព្រហស្បតិ៍ ប្រទេសនានា នៃក្រុមប្រឹក្សាសហប្រតិបត្តិការឈូងសមុទ្រ និងហ្ស៊កដានី បានចេញសេចក្តីថ្លែងការណ៍ រួមមួយ ដោយថ្កោលទោសអ្វី ដែលពួកគេហៅថា ការវាយប្រហារជាបន្តបន្ទាប់របស់អ៊ីរ៉ង់ ដែលកំណត់គោលដៅ លើទឹកដីរបស់ពួកគេ៕









