អ៊ីរ៉ង់បើកការវាយប្រហារ ជាច្រើនលើទីតាំងមូលដ្ឋាន ទ័ពអាមេរិកក្នុងតំបន់
បរទេស ៖ យោងតាមការចេញផ្សាយរបស់ RT យោធាអ៊ីរ៉ង់ បានបើកការវាយលុកមូលដ្ឋានទ័ពអាមេរិកនៅ
ក្នុងរដ្ឋឈូងសមុទ្រជាច្រើន ហើយបានព្រមានអ្នកស្រុកឱ្យរក្សា ចម្ងាយរបស់ពួកគេពីកងកម្លាំងកងទ័ព
ភេរវករអាមេរិកទៀតផង។
ការវាយប្រហារនេះធ្វើឡើងដោយអ៊ីរ៉ង់ បានបញ្ជាក់ថា នឹងអាចបើកការវាយប្រហារបន្ថែមទៀត។ ការវាយប្រហារនេះ
បានកើតឡើងភ្លាមៗ បន្ទាប់ពីកងកម្លាំងអាមេរិក បានទម្លាក់គ្រាប់បែកលើទីក្រុង Ahvaz, Khorramabad
និង Jask របស់អ៊ីរ៉ង់ ។
សម្លេងស៊ីរ៉ែនបានបន្លឺសំលេងពីរដងនៅក្នុងប្រទេសបារ៉ែន កាលពីព្រឹកថ្ងៃសុក្រ ខណៈដែលរលកនៃការវាយប្រហារចំនួន
២បានកំណត់គោលដៅលើមូលដ្ឋានទ័ពអាកាស Sheikh Isa និងសកម្មភាពជំនួយកងទ័ពជើងទឹក Bahrain
ដែលជាទីស្នាក់ការកណ្តាល នៃកងនាវាចរទី៥ របស់កងទ័ពជើងទឹកសហរដ្ឋអាមេរិក។
កងទ័ពអ៊ីរ៉ង់បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយដែលបានចាក់ផ្សាយនៅលើប្រព័ន្ធផ្សព្វផ្សាយរដ្ឋអ៊ីរ៉ង់ថា
៖ព្រឹកនេះ រថក្រោះប្រេងឥន្ធនៈ ឃ្លាំងឧបករណ៍ធំ និបន្ទាយរបស់កងកម្លាំងទាហានភេរវករអាមេរិកនៅមូលដ្ឋានអា
កាស Isa ក្នុងប្រទេសបារ៉ែន ត្រូវបានកំណត់គោលដៅដោយយន្តហោះគ្មានមនុស្សបើក Arash kamikaze។
នៅក្នុងសេចក្តីថ្លែងការណ៍ដាច់ដោយឡែកមួយ កងឆ្មាំបដិវត្តន៍អ៊ីស្លាមអ៊ីរ៉ង់ (IRGC) បាននិយាយថា ខ្លួនបាន
បំផ្លាញប៉មសង្កេតការណ៍មួយ នៅឯសកម្មភាពគាំទ្រកងទ័ពជើងទឹក Bahrain។
គ្រឿងបរិក្ខារទាំងពីរបានស្ថិត នៅក្រោមការវាយប្រហារ របស់អ៊ីរ៉ង់ជាច្រើនលើក ចាប់តាំងពីសង្រ្គាមអាមេរិក និង
អ៊ីស្រាអែលលើអ៊ីរ៉ង់បានចាប់ផ្តើមនៅក្នុងខែកុម្ភៈ ។ វីដេអូដែលបានចែករំលែក នៅលើប្រព័ន្ធផ្សព្វផ្សាយសង្គមបាន
បង្ហាញពីផ្សែងហុយចេញពីតំបន់ នៃមូលដ្ឋានទ័ពជើងទឹក បន្ទាប់ពីសំឡេងស៊ីរ៉ែនជុំទីពីរបានបន្លឺឡើង៕
ប្រែសម្រួល៖ស៊ុនលី









