លោក ដូណាល់ ត្រាំថា នាយករដ្ឋមន្ត្រីអ៊ីស្រាអែល លោក បេនចាមីន នេតាន់យ៉ាហ៊ូ នឹងមកបំពេញទស្សនកិច្ចនៅសហរដ្ឋអាមេរិកនៅសប្តាហ៍ក្រោយ
បរទេស៖ ប្រធានាធិបតី អាមេរិក លោក ដូណាល់ ត្រាំ (Donald Trump) បានថ្លែងកាលពីថ្ងៃសុក្រថា នាយករដ្ឋមន្ត្រីអ៊ីស្រាអែល លោក បេនចាមីន នេតាន់យ៉ាហ៊ូ (Benjamin Netanyahu) នឹងមកបំពេញទស្សនកិច្ចនៅសហរដ្ឋអាមេរិកនៅសប្តាហ៍ក្រោយ។
យោងតាមសារព័ត៌មាន រ៉យទ័រ ចេញផ្សាយនៅថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០២៦ថា ការលើកឡើងរបស់លោក ត្រាំ បានធ្វើឡើងនៅក្នុងសុន្ទរកថារបស់លោកនាឱកាសពិធីលៀងសាយភោជនសមាគមអ្នកឆ្លើយឆ្លងព័ត៌មាននៅវិមានសេតវិមានកាលពីថ្ងៃសុក្រ ខណៈពេលដែលលោកបានចោទប្រកាន់ដោយមិនពិតថា សមាជិកព្រឹទ្ធសភាអាមេរិក លោក ឆាក់ ឈូមើ (Chuck Schumer) ជាជនជាតិប៉ាឡេស្ទីន។
លោក ត្រាំ បានថ្លែងថា៖ «ខ្ញុំនឹងផ្ញើសម្លៀកបំពាក់ប៉ាឡេស្ទីនដ៏ស្រស់ស្អាតមួយឈុតទៅឱ្យគាត់ (ឈូមើ) នៅថ្ងៃស្អែក ដើម្បីឱ្យគាត់អាចស្វាគមន៍លោក ប៊ីប៊ី នេតាន់យ៉ាហ៊ូ (Bibi Netanyahu) នៅពេលដែលគាត់មកដល់ទីក្រុងនៅសប្តាហ៍ក្រោយ»។
លោក ត្រាំ បាននិយាយសម្តៅលើលោក ឈូមើ ដែលជាជនជាតិយូដាថា៖ «គាត់បានប្រែទៅជាជនជាតិប៉ាឡេស្ទីនហើយ» ហើយលោកក៏បាននិយាយលេងសើចផងដែរថា ច្បាប់អ៊ិស្លាម (Sharia law) គឺជា «ការបង្កើតថ្មី» របស់លោក ឈូមើ។
ក្រុមតស៊ូមតិដើម្បីសិទ្ធិមនុស្សរបស់ឥស្លាម និងយូដានៅសហរដ្ឋអាមេរិក កាលពីមុនធ្លាប់បានរិះគន់លោក ត្រាំ ចំពោះការហៅលោក ឈូមើ ដែលជាមេដឹកនាំគណបក្សប្រជាធិបតេយ្យកំពូលក្នុងព្រឹទ្ធសភា ថាជាជនជាតិប៉ាឡេស្ទីន ដោយក្រុមសិទ្ធិមនុស្សទាំងនោះបាននិយាយថា លោក ត្រាំ ប្រើប្រាស់ពាក្យនេះក្នុងន័យមើលងាយ ជាការប្រមាថ និងជេរប្រមាថ។
ការិយាល័យរបស់លោក នេតាន់យ៉ាហ៊ូ បាននិយាយកាលពីមុនថា លោកនឹងធ្វើដំណើរទៅកាន់វ៉ាស៊ីនតោននៅថ្ងៃចន្ទ ហើយនឹងជួបជាមួយលោក ត្រាំ នៅថ្ងៃអង្គារ។ ការិយាល័យរបស់លោកបានបន្ថែមថា លោក នេតាន់យ៉ាហ៊ូ ក៏នឹងចូលរួមពិធីបុណ្យសពរបស់អតីតសមាជិកព្រឹទ្ធសភាអាមេរិក លោក លីនស៊ី ក្រាហាម (Lindsey Graham) ផងដែរ។
ប្រែសម្រួលៈ ណៃ តុលា









