លោក ឃួន សុវណ្ណ ចូលរួមបុណ្យបញ្ចុះបឋមសិលា កសាងព្រះពុទ្ធបដិមាផ្ចាញ់មារ នឹងនាំទៀនព្រះវស្សា ប្រគេនដល់ព្រះសង្ឃ នៅវត្តពោធិ៍រង្សី ស្រុកកញ្ច្រៀច
ព្រៃវែង៖ លោក ឃួន សុវណ្ណ ទីប្រឹក្សាសម្តេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា និងជាអនុប្រធានក្រុមការងារចលនាកសាងសមាជិកគណបក្សនៅមូលដ្ឋានខេត្តព្រៃវែង និងក្រុមការងារនៅថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០២៦ បាននាំយកបច្ច័យមួយចំនួន របស់សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភា ចូលរួមកម្មវិធីបុណ្យបញ្ចុះបឋមសិលាកសាងព្រះពុទ្ធបដិមាផ្ជាញ់មារ នឹងរូបព្រះអង្គសាងព្រះផ្នួស ខែឆ្នាំទាំង១២ ព្រមទាំងចូលរួមប្រគេនទៀនព្រះវស្សា និងបុណ្យផ្កាប្រាក់សាមគ្គីស្ថិតនៅក្នុងវត្តពោធិរង្សី ហៅវត្តត្រពាំងទឹម ស្ថិតនៅឃុំព្រាល ស្រុកកញ្ជ្រៀច ខេត្តព្រៃវែង។
ក្នុងឱកាសនោះ លោក ឃួន សុវណ្ណ បានផ្ដាំផ្ញើរសាកសួរសុខទុក្ខ និងក្តីនឹករលឹកពីសំណាក់សម្ដេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា និងសម្ដេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភា ជូនដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ដែលបានចូលរួម ក្នុងពិធីបុណ្យនាថ្ងៃនេះផងដែរ។
រាយការណ៍ដោយ៖ លោក ណារិទ្ធ/ដេីមអម្ពិល











