ភាពយន្តឯកសារទូរទស្សន៍«ទីក្រុងយីវូពិភពលោក-លោកXi Jinpingយកចិត្តទុកដាក់និងដឹកនាំការអភិវឌ្ឍទីក្រុងយីវូ»ចាក់ផ្សាយ
ភាពយន្តឯកសារទូរទស្សន៍បីភាគ«ទីក្រុងយីវូពិភពលោក-លោកXi Jinping
យកចិត្តទុកដាក់ និងដឹកនាំការអភិវឌ្ឍទីក្រុងយីវូ» ដែលសហការថតដោយអគ្គស្ថានីយវិទ្យុនិងទូរទស្សន៍មជ្ឈិមចិន និងខេត្តZhejiang ត្រូវបានចាក់ផ្សាយលើប៉ុស្តិ៍
CCTV-1នៅម៉ោង៨យប់ ចាប់ពីថ្ងៃទី២៣ ខែកក្កដា ដោយមានការចាក់ផ្សាយមួយភាគក្នុងមួយយប់។
កម្មវិធីនេះផ្តោតលើការយកចិត្តទុកដាក់ និងការដឹកនាំរបស់លោកXi Jinpingសម្រាប់ការអភិវឌ្ឍទីក្រុងយីវូជាប្រធានបទស្នូល ដើម្បីបង្ហាញដោយគ្រប់ជ្រុងជ្រោយនូវការដែលក្រុងយីវូអនុវត្តគំនិតលោកXi Jinpingយ៉ាងស៊ីជម្រៅក្នុងរយៈពេល២០ឆ្នាំ បង្កើត និងអនុវត្តយ៉ាងម៉ុតមាំនូវគំនិតយល់ដឹងត្រឹមត្រូវស្តីពីការធ្វើអភិបាលកិច្ចនិងទទួលបានការអភិវឌ្ឍសេដ្ឋកិច្ចប្រកបដោយគុណភាពខ្ពស់តាមលក្ខខណ្ឌជាក់ស្តែងក្នុងតំបន់៕









