ព័ត៌មានអន្តរជាតិ

ប្រទេសចិន ​ប្រមូលបាន​ផលស្បៀង ​រដូវក្តៅយ៉ាងច្រើន​ តាមរយៈការ​អភិវឌ្ឍ ​កសិកម្ម​ទំនើប

លោក ​Xi Jinping ប្រធាន​រដ្ឋ​ចិន​យកចិត្តទុកដាក់​ខ្ពស់​ ចំពោះ​ផលិតកម្ម​​ស្បៀង​ ហើយ​បាន​ចុះ​ត្រួត​​ពិនិត្យ និង​ស្វែងយល់ពី​ស្ថានភាព​ ​​នៃ​ការ​លូតលាស់​នៃ​ដំណាំ​ជាច្រើន​លើកនៅ​តាម​វាល​ស្រែ និង​តម្រូវឱ្យ​អាជ្ញាធរមូលដ្ឋាន​ធ្វើ​ការ​ងារ​កសិកម្ម​ឱ្យ​បាន​ល្អ​ ។ ក្នុង​ឆ្នាំ២០២៦​ ប្រទេស​ចិន​ប្រមូលផលស្បៀងរដូវក្តៅ​បានច្រើនម្តងទៀត​។  យោងតាម​ទិន្នន័យរបស់​រដ្ឋបាល​ជាតិ​ស្ថិតិចិនបាន​បង្ហាញថា ក្នុង​ឆ្នាំ​២០២៦ ប្រទេស​ចិន​ប្រមូល​ផលស្បៀង​រដូវក្តៅទម្ងន់​សរុបឡើង​ដល់ ១៥០,៧៥ លានតោន កើនឡើង ១ ពាន់លានតោន បើប្រៀបធៀបទៅនឹងឆ្នាំ ២០២៥ ។

បច្ចុប្បន្នខណៈពេល​រដូវក្តៅ​ កសិករ​ក្នុងតំបន់​នានា​ទូទាំង​ប្រទេស​ចិន​កំពុង​មមាញឹក​នឹង​ការ​ធ្វើ​ស្រែ​ចម្ការ​ ដូច​ជា​ការ​សាបព្រោះ​ និង​ការ​ថែទាំ​ដំណាំ​ផ្សេងៗជាដើម​ ដើម្បី​ប្រមូល​ផល​ស្បៀង​យ៉ាងច្រើន​ក្នុង​ឆ្នាំ​នេះ​។ពេល​ចុះ​ត្រួត​ពិនិត្យ​ការងារ​នៅ​ខេត្ត​Jilin នាឆ្នាំ​២០២០​ លោក​Xi Jinping ប្រធាន​រដ្ឋ​ចិន​បាន​គូសបញ្ជាក់​ថា​ ត្រូវ​ជំរុញ​ឱ្យ​កសិករ​ចេះ​ប្រើប្រាស់​បច្ចេកវិទ្យា​កសិកម្មទំនើប​ ដើម្បី​បង្កបង្កើន​ផល​ស្បៀង​យ៉ាងច្រើន​តាមរយៈបច្ចេកវិទ្យា​ទំនើប​​បំផុត​ ។​
សព្វថ្ងៃនេះ​ ​ បច្ចេកវិទ្យា និងផលិតផលកសិកម្មថ្មី​ទំនើប​ ត្រូវ​បាន​ប្រើប្រាស់​យ៉ាងច្រើន​តាម​វាល​ស្រែ​ចម្ការ​នានា​ទូទាំងប្រទេស​ ដែល​បានលើក​កម្ពស់​ជាបន្តបន្ទាប់នូវកម្រិត​​គុណភាព និងប្រសិទ្ធភាពនៃ​ផលិតកម្មកសិកម្ម និងក្លាយជាការ​គាំទ្រ​ដ៏សំខាន់សម្រាប់​​​ការ​ធានាសន្តិសុខស្បៀង។

លោក Xi Jinping បានសង្កត់ធ្ងន់ថា «ធ្វើឱ្យការដាំ​ដំណាំ​ក្លាយជាមធ្យោបាយមួយ ​ដើម្បី​សម្រេច​បាន​​ជីវភាព​ធូរធា និង​ទាក់ទាញកសិករកាន់តែច្រើន ឱ្យចូលរួមក្នុងការអភិវឌ្ឍកសិកម្មទំនើប» ។ ប្រទេសចិន​កំពុងគ្រោង​ផែនការ​ដើម្បី​អភិវឌ្ឍកសិកម្មតាម​បែប​វិទ្យាសាស្ត្រ និងបច្ចេកវិទ្យា កសិកម្មបៃតង កសិកម្មប្រកបដោយ​គុណភាពខ្ពស់​ និងកសិកម្មដែលមានម៉ាកយីហោល្បី​ល្បាញ ក៏​ដូចជាជំរុញការ​​អភិវឌ្ឍ​ទីផ្សារផលិតផលកសិកម្មដែល​មាន​តម្លៃសមរម្យនិង​គុណភាព​ល្អ​ ដើម្បី​លើកទឹកចិត្តឱ្យ​កសិករនាំ​គ្នា​ដាំដំណាំ​​​​ ក្នុងន័យ​ធានាសន្តិសុខ​ស្បៀង​ និង​តាំង​មូល​ដ្ឋាន​គ្រឹះ​ដ៏រឹង​មាំ​សម្រាប់​ការអភិវឌ្ឍ​សេដ្ឋកិច្ច​ និង​សង្គម​ប្រកបដោយ​គុណភាព​ខ្ពស់​ ៕

To Top