Feature

រដ្ឋមន្រ្តីសុខាភិបាល ៖ ជំងឺគ្រុនឈាម ជាបច្ចុប្បន្នភាព ដែលត្រូវយកចិត្តទុកដាក់ខ្ពស់

ភ្នំពេញ ៖ លោកសាស្ត្រាចារ្យ ឈាង រ៉ា រដ្ឋមន្រ្តីក្រសួងសុខាភិបាលបានលើកឡើងថា ជំងឺគ្រុនឈាមជាបច្ចុប្បន្នភាព ដែលត្រូវយកចិត្តទុកដាក់ខ្ពស់ ដោយផ្តោតសំខាន់ លើការអប់រំសុខភាពក្នុងសហគមន៍ ការលុបបំបាត់ទឹកដក់ ដែលជម្រកមូសពងកូន និងការបាញ់ថ្នាំកំចាត់មូស ព្រមទាំងការសង្គ្រោះព្យាបាលនៅមន្ទីរពេទ្យប្រកបដោយគុណភាព និងសុវត្ថិភាពដល់អ្នកជំងឺ និងកុមារគ្រប់រូប។

នេះជាប្រសាសន៍របស់រដ្ឋមន្រ្តីក្នុងឱកាសចុះពិនិត្យការបម្រើសេវាសុខាភិបាល និងស្ថានភាពការវិវត្តន៍នៃជំងឺគ្រុនឈាម នៅមន្ទីរពេទ្យគន្ធបុប្ផា (វត្តភ្នំ) នាថ្ងៃ២៧ កក្កដា ។

នាឱកាសនោះសាស្រ្តាចារ្យគូសបញ្ជាក់ថា មន្ទីរពេទ្យគន្ធបុប្ផា ជានិម្មិតរូបនៃការជួយសង្រ្គោះកុមារនៅកម្ពុជា ប្រកបដោយក្តីករុណា គុណភាព និងក្តីសង្ឃឹម។ ក្រសួងសុខាភិបាល គាំទ្រមន្ទីរពេទ្យ ក្នុងការពង្រឹង និងលើកស្ទួយគុណភាពសង្រ្គោះកុមារឱ្យកាន់តែប្រសើរ ធានាធ្វើយ៉ាងណាឱ្យកុមារគ្រប់រូប មានឱកាសទទួលការព្យាបាលប្រកបដោយសមធម៌៕

To Top