Feature

ក្រសួងមហាផ្ទៃ បើកវេទិកា ស្តីពី ភាពជាដៃគូរវាងរាជរដ្ឋាភិបាល និងអង្គការសង្គមស៊ីវិល លើកទី៧

ភ្នំពេញ ៖ ក្រសួងមហាផ្ទៃ បានរៀបចំពិធីបើកវេទិកា ស្តីពី ភាពជាដៃគូរវាងរាជរដ្ឋាភិបាលនិងអង្គការសង្គមស៊ីវិល លើកទី៧ ក្រោមប្រធានបទ «សិទ្ធិសេរីភាពសមាគម និងអង្គការមិនមែនរដ្ឋាភិបាល ក្នុងបរិបទឌីជីថល»។

វេទិកានេះ រៀបចំធ្វើឡើង ក្រោមអធិបតីលោក ប៊ុន ហុន រដ្ឋលេខាធិការក្រសួងមហាផ្ទៃ និងជាប្រធានក្រុមការងារ​ រាជរដ្ឋាភិបាលដើម្បីសម្របសម្រួលដោះស្រាយសំណើ និងសំណូមពររបស់អង្គការសង្គមស៊ីវិល។ វេទិកាលើកទី៧នេះ មានការអញ្ជើញចូលរួមពី តំណាងក្រសួង ស្ថាប័ន នៃរាជរដ្ឋាភិបាល, អភិបាលរាជធានី ខេត្ត, តំណាងស្ថានទូត ដៃគូអភិវឌ្ឍន៍ សមាគម និងអង្គការមិនមែនរដ្ឋាភិបាលក្នុងស្រុក-បរទេស ព្រមទាំងមន្រ្តីពាក់ព័ន្ធប្រមាណ ៧០០រូប ទាំងការចូលរួមដោយផ្ទាល់និងតាមប្រព័ន្ធអនឡាញ(ZOOM)៕

To Top