ព័ត៌មានអន្តរជាតិ

លោក ពូទីន ចុះហត្ថលេខាលើក្រឹត្យ បង្កើនទំហំកងកម្លាំង ប្រដាប់អាវុធរុស្ស៊ី

មូស្គូ៖ យោងតាមព័ត៌មាន ដែលបានចេញផ្សាយនៅថ្ងៃចន្ទ នៅលើវិបផតថលផ្លូវការសម្រាប់សកម្មភាពផ្លូវច្បាប់ លោកប្រធានាធិបតីរុស្ស៊ី វ្ល៉ាឌីមៀរ ពូទីន បានចុះហត្ថលេខាលើក្រឹត្យប្រធានាធិបតី ដើម្បីបង្កើនចំនួនទាហាន នៅក្នុងកងកម្លាំងប្រដាប់អាវុធរុស្ស៊ីចំនួន ២៥.០០០ នាក់។

កាលពីខែមិថុនា ប្រធានាធិបតីរុស្ស៊ីលោក វ្លាឌីមៀ ពូទីន បានកំណត់កម្លាំងដែលមានការអនុញ្ញាតរបស់កងកម្លាំងប្រដាប់អាវុធរុស្ស៊ីចំនួន ២.៣៩៩.១៣០ នាក់ រួមទាំងទាហានចំនួន ១.៥១០.០០០ នាក់។ វិសោធនកម្មទាំងនេះនឹងចូលជាធរមាននៅថ្ងៃទី ១ ខែសីហា។

ឯកសារនេះចែងថា “ដោយសារតែការបង្កើតអង្គភាពសាងសង់យោធាថ្មី នៅក្នុងកងកម្លាំងប្រដាប់អាវុធនៃសហព័ន្ធរុស្ស៊ី ខ្ញុំសូមបញ្ជាឱ្យធ្វើវិសោធនកម្ម លើក្រឹត្យប្រធានាធិបតីលេខ ៤១៩ ចុះថ្ងៃទី ១២ ខែមិថុនា ឆ្នាំ ២០២៦ ‘ស្តីពីការបង្កើតកម្លាំង ដែលមានការអនុញ្ញាត របស់កងកម្លាំងប្រដាប់អាវុធ នៃសហព័ន្ធរុស្ស៊ី’។ មាត្រា ១ មានដូចខាងក្រោម៖ កំណត់កម្លាំងដែលមានការអនុញ្ញាត របស់កងកម្លាំងប្រដាប់អាវុធនៃសហព័ន្ធរុស្ស៊ីចំនួន ២.៤២៦.១៣០ នាក់ រួមទាំងទាហានចំនួន ១.៥៣៥.០០០ នាក់” ៕

To Top