Feature

លោកឧត្តមសេនីយ៍ត្រី ម៉េង ស្រ៊ុន ដឹកនាំ​​អាវុធហត្ថ​ខេត្តកំពង់ស្ពឺ​​ ចុះ​សួរ​សុខទុក្ខ​ម្ដាយបង្កើត លោក ឧត្តមសេនីយ៍ទោ នាង សុជីវី ដែលកំពុងសម្រាកព្យាបាយជំងឺ នៅមន្ទីរពេទ្យកេតុមាលា​រាជធានីភ្នំពេញ​

កំពង់ស្ពឺ៖ ដោយយកគំរូដឹកនាំដ៏បុិនប្រសពឈ្លាសវៃ ប្រកបដោយគុណធម៌​ ​របស់លោកនាយឧត្តមសេនីយ៍​​ សៅ សុខា​​ អគ្គមេបញ្ជាការរង កងយោធពលខេមរភូមិន្ទ​​ និងជាមេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស និងមានការណែនាំដោយផ្ទាល់ពីសំណាក់ លោកបណ្ឌិត ជាម ច័ន្ទសោភ័ណ អភិបាលនៃគណៈអភិបាលខេត្តកំពង់ស្ពឺផងនោះ​ លោកឧត្តមសេនីយ៍ត្រី ម៉េង ស្រ៊ុន មេបញ្ជាការ កងរាជ​អាវុធ​ហត្ថខេត្តកំពង់ស្ពឺ​ នាថ្ងៃអង្គារ ១៤កើត ខែទុតិយាសាឍ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០ ត្រូវនឹងថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២៦​ បានអញ្ជើញ​ដឹកនាំ​ក្រុម​ការងារ​អាវុធហត្ថ​ខេត្តកំពង់ស្ពឺ ព្រមទាំង​មាន​ការចូលរួម​ពី​ក្រុម​ការងារ​សហភាព​សហព័ន្ធ​យុវជនកម្ពុជាខេត្ត​កំពង់ស្ពឺ​ រួមនិងមានការចូលរួមពីរអ្នកស្ម័គ្រចិត្តកាកបាទក្រហមកម្ពុជាខេត្ត​កំពង់ស្ពឺ​​​ និងសមាគមនារីកម្ពុជាដើម្បីសន្តិភាពនិងអភិវឌ្ឍន៍ខេត្តកំពង់ស្ពឺ​ ចុះ​សួរ​សុខទុក្ខ​និង​ម្ដាយបង្កើត លោក ឧត្តមសេនីយ៍ទោ នាង សុជីវី ស្នងការដ្ឋានកសាងកម្លាំងកងរាជអាវុធហត្ថលើផ្ទៃប្រទេស ដែលកំពុងសម្រាកព្យាបាយជំងឺនៅមន្ទីរពេទ្យកេតុមាលា​រាជធានីភ្នំពេញ។

នា​ឱកាស​សួរសុខទុក្ខ​នោះ​ដែរ​ លោកឧត្តមសេនីយ៍ត្រី ម៉េង ស្រ៊ុន មេបញ្ជាការ​​ រួម​ការងារបាន​សំណេះសំណាល​ ព្រមទាំងបានជូនពរឲ្យម្ដាយបង្កើត លោក ឧត្តមសេនីយ៍ទោ នាង សុជីវី​ ឆាប់បានជាសះស្បើយពីជំងឺ ព្រមទាំងបាននាំយកផ្លែឈើ១កន្ទ្រក់​ រួមនិងថវិកា៥០០,០០០រៀល​ ជូនគាត់ផងដែរ៕

To Top