រុស្ស៊ី ពង្រីកការហាមឃាត់ការ នាំចេញប្រេងសាំងពេញលេញ រហូតដល់ថ្ងៃទី៣១ខែមករា ឆ្នាំ២០២៧
មូស្គូ៖ រដ្ឋាភិបាលរុស្ស៊ី បានពង្រីកការហាមឃាត់ការ នាំចេញប្រេងឥន្ធនៈពេញលេញរហូតដល់ថ្ងៃទី៣១ ខែមករា ឆ្នាំ២០២៧ នេះបើយោងតាមការប្រកាស របស់គណៈរដ្ឋមន្ត្រីរុស្ស៊ី។
អាជ្ញាធរបានដាក់កម្រិតការនាំ ចេញបណ្តោះអាសន្នថ្មីមួយ ដែលគ្របដណ្តប់លើប្រេងសាំង ប្រេងម៉ាស៊ូត ប្រេងសមុទ្រ និងប្រេងឧស្ម័ន ដើម្បីរក្សាស្ថិរភាព ទីផ្សារប្រេងឥន្ធនៈក្នុងស្រុករបស់រុស្ស៊ី។
យោងតាមក្រឹត្យរបស់រដ្ឋាភិបាល ដែលបានចុះហត្ថលេខា ការហាមឃាត់ការនាំចេញបណ្តោះអាសន្ន នឹងចូលជាធរមាននៅថ្ងៃទី១ខែសីហា ហើយនៅតែមានសុពលភាព រហូតដល់ចុងខែមករា ឆ្នាំ២០២៧។
ជាពិសេស ការរឹតបន្តឹងលើប្រេងម៉ាស៊ូត ប្រេងសមុទ្រ និងប្រេងឧស្ម័ននឹងនៅតែមានប្រសិទ្ធភាពរហូតដល់ថ្ងៃទី១ ខែកញ្ញា ឆ្នាំ ២០២៦ ដែលជាសញ្ញានៃចន្លោះពេលនិយតកម្មខ្លីជាងបើប្រៀបធៀបទៅនឹងការហាមឃាត់ការនាំចេញប្រេងសាំង។
អាជ្ញាធរបានឧ្យដឹងនៅក្នុងសេចក្តីថ្លែងការណ៍មួយថា “ចាប់ពីថ្ងៃទី១ ខែកញ្ញា ការរឹតបន្តឹងនេះនឹងលែងអនុវត្ត ចំពោះប្រេងម៉ាស៊ូត ប្រេងឥន្ធនៈសមុទ្រ និងប្រេងឧស្ម័ន ដែលនាំចេញពីទឹកដីរុស្ស៊ី ដោយអ្នកផលិតផ្ទាល់ទៀតហើយ។
លើសពីនេះ ការនាំចេញប្រេងឥន្ធនៈត្រូវបានអនុញ្ញាត ក្រោមកិច្ចព្រមព្រៀង អន្តររដ្ឋាភិបាលអន្តរជាតិ និងសម្រាប់ការផ្តល់ជំនួយមនុស្សធម៌ ដល់ប្រទេសបរទេស ដោយផ្អែកលើការសម្រេចចិត្តរបស់រដ្ឋាភិបាល”៕









