ព័ត៌មានអន្តរជាតិ

ប្រធានាធិបតីអ៊ុយក្រែនថា រុស្ស៊ីបានប្រើប្រាស់ មីស៊ីល របស់កូរ៉េខាងជើង វាយប្រហារភូមិ១ ដោយបានសម្លាប់មនុស្ស មួយគ្រួសារចំនួន៥នាក់

បរទេស៖ ប្រធានាធិបតីអ៊ុយក្រែន លោក Volodymyr Zelenskiy បាននិយាយកាលពីថ្ងៃព្រហស្បតិ៍ថា រុស្ស៊ីបានប្រើមីស៊ីលរបស់កូរ៉េខាងជើង សម្រាប់ការវាយប្រហារ លើភូមិមួយ ដែលបានសម្លាប់សមាជិក គ្រួសារតែមួយចំនួន៥នាក់ ដែលនេះជាលើកដំបូង ដែលអាវុធបែបនេះ ត្រូវបានបាញ់នៅក្នុងសង្គ្រាម ក្នុងរយៈពេលជិតមួយឆ្នាំ។

យោងតាមសារព័ត៌មាន រ៉យទ័រ ចេញផ្សាយកាល ពីយប់ថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០២៦ថា ប្រភពយោធាមួយបាន ប្រាប់រ៉យទ័រថា រុស្ស៊ីធ្លាប់បានបាញ់មីស៊ីលកូរ៉េខាងជើងទៅលើគោលដៅអ៊ុយក្រែនពីមុនមក ប៉ុន្តែការដាក់ពង្រាយលើកដំបូងចាប់តាំងពីខែសីហាមក បង្ហាញពីស្តុកអាវុធថ្មីៗដែលទីក្រុងមូស្គូអាចទាញយកបាន ខណៈដែលបានបង្កើនការ វាយប្រហារដោយមីស៊ីល ។

មន្ត្រីបាននិយាយថា រុស្ស៊ី បានវាយប្រហារអ៊ុយក្រែន ដោយមីស៊ីលរាប់សិបគ្រាប់ និងយន្តហោះគ្មានមនុស្ស បើករាប់រយគ្រឿងក្នុងការវាយប្រហារពេញមួយយប់ ដែលបានសម្លាប់មនុស្សយ៉ាងហោចណាស់ប្រាំបួននាក់ នៅពេលដែលយោធាអ៊ុយក្រែន កំពុងតស៊ូជាមួយនឹងការខ្វះខាតយ៉ាងខ្លាំង នៃការការពារដែនអាកាសកម្រិតខ្ពស់។

ការប្រើប្រាស់មីស៊ីលកូរ៉េខាងជើងនឹងសមនឹងគំរូមួយដែលរុស្ស៊ីបានផ្លាស់ប្តូរទៅប្រើប្រាស់មីស៊ីលផ្លោងដូចជា Iskander 9M723 របស់ខ្លួន ដែលអាចត្រូវបានស្ទាក់ចាប់ដោយប្រព័ន្ធការពារដែនអាកាស Patriot ដែលផលិតនៅសហរដ្ឋអាមេរិកតែប៉ុណ្ណោះ នេះបើយោងតាមប្រភពយោធា។

To Top