Feature

យុវជនក្រីក្រ និងពលរដេ្ឋទូទៅជាង ២ពាន់នាក់ ក្នុងខេត្តរតនគិរី មានជំនាញ និងចំណូលសមរម្យ ដោយសារកម្មវិធីធីវេត ១,៥ លាននាក់របស់សម្ដេចធិបតី

រតនគិរី៖ យុវជនមកពីគ្រួសារក្រីក្រ និងគ្រួសារងាយរងហានិភ័យ ព្រមទាំងពលរដ្ឋទូទៅជាង ២ពាន់នាក់មានជំនាញ មានការងារធ្វើ បន្ទាប់ពីទទួលបានការបណ្ដុះបណ្ដាលជំនាញ ដោយឥតគិតថ្លៃ ពីមជ្ឈមណ្ឌលបណ្ដុះបណ្ដាលវិជ្ជាជីវៈខេត្តរតនគិរី (PTCRK) នៃក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ ។

 
បើយោងតាមវិទ្យាស្ថាន គិតចាប់ពីខែវិច្ឆិកា ឆ្នាំ២០២៣ មកត្រឹមថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០២៦ នេះមានយុវជន និងពលរដ្ឋទូទៅសរុប ២,២៧១នាក់ ទទួលបានអាហារូបករណ៍ លើ១១ មុខជំនាញ ក្នុងងកម្មវិធីបណ្តុះបណ្តាលជំនាញ ១,៥លាននាក់របស់សម្ដេចធិបតី ក្នុងនោះមានក្រុមគោលដៅចំនួន ១,៧២២នាក់។

បើតាមវិទ្យាស្ថានដដែល ជំនាញទាំង ១១រួមមាន៖ អគ្គិសនី, បច្ចេកវិទ្យាព័ត៌មាន, ជួសជុលម៉ូតូ, សំណង់, សេវា កម្មសម្អាងកាយ, សេវាកម្មកាត់សក់, ការដាំ ថែទាំ និងប្រមូលផលដំណាំចេក, ការដាំ ថែទាំ និងប្រមូលផលដំណាំស្វាយចន្ទី, ការផលិតនំ, ធុរកិច្ចភេសជ្ជៈ, និងការផ្សាលោហៈដោយអគ្គិសនី (ធូប) ។

 
វិទ្យសា្ថននឹងបើកវគ្គសិក្សាថ្មី ដែលការចុះឈ្មោះចូលរៀន ចាប់ពីថ្ងៃជូនដំណឹងនេះតទៅ។ ដើម្បីទទួលបានអាហារូបករណ៍សិក្ខាកាមត្រូវបំពេញលក្ខខណ្ឌដូចជា ត្រូវមានអាយុចាប់ពី១៥ឆ្នាំឡើងទៅ និងមានអត្តសញ្ញាណប័ណ្ណសញ្ញាតខ្មែរ ឬសំបុត្រកំណើត ។ លើសពីនេះ សិក្ខាកាមនិងទទួលបានប្រាក់ឧបត្ថម្ភ បន្ថែមជារៀងរាល់ខែប្រសិនជាមានភ្ជាប់មកជាមួយនិងបណ្ណសមធម៌ (បណ្ណក្រីក្រកម្រិត១ ឬកម្រិត២) ឬមានបណ្ណសម្គាល់គ្រួសារងាយរងហានិភ័យ៕

To Top