Feature

យុវជនក្រីក្រ និងពលរដេ្ឋទូទៅជិត ២ពាន់នាក់ក្នុងខេត្តសៀមរាប មានជំនាញ និងចំណូលសមរម្យ ដោយសារកម្មវិធីធីវេត ១,៥ លាននាក់ របស់សម្ដេចធិបតី​

សៀមរាប៖ វិទ្យាស្ថានពហុបច្ចេកទេសភូមិភាគតេជោសែនសៀមរាប (RPITSSR) នៃក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ បានផ្ដល់ឱកាសអាហារូបករណ៍សរុប ១,៨៩០កន្លែង​ ​សិក្សាដោយឥតគិតថ្លៃ លើជំនាញ១១មុខវិជ្ជាដល់យុវជន មកពីគ្រួសារក្រីក្រ និងគ្រួសារងាយរងហានិភ័យ ព្រមទាំងផ្ដល់ប្រាក់ឧបត្ថម្ភប្រចាំខែ ក្រោមការអនុវត្តកម្មវិធីបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈ និងបច្ចេកទេស ១,៥លាននាក់ (TVET 1.5M)។

 
បើយោងតាមការផ្សាយរបស់វិទ្យាស្ថាន ជំនាញទាំង១១ នោះរួមមាន៖ ការដំឡើង និងថែទាំបណ្តាញអគ្គិសនីក្នុងអគារ, ការថែទាំ និងជួសជុលឧបករណ៍អេឡិចត្រូនិក, សេវាកម្មបរិក្ខារត្រជាក់ក្នុងគេហដ្ឋាន, សេវាកម្មកុំព្យូទ័រ, ការរចនាក្រាហ្វិកដោយកុំព្យូទ័រ, សេវាកម្មសម្អាងកាយ (សាឡន), សេវាកម្មកាត់សក់បុរស, ការធ្វើម្ហូបខ្មែរ, សេវាកម្មម្ហូបអាហារ និងភេសជ្ជៈ, ធុរកិច្ចភេសជ្ជៈ, ការផលិតនំ (ដុតនំ)។

 
វិទ្យាសា្ថននឹងបើកវគ្គ​សិក្សាថ្មី ដែលចាប់ផ្តើមទទួលឈ្មោះ​ចូលរៀនចាប់​ពីថ្ងៃជូនដំណឹង​នេះតទៅ​ ដើម្បីទទួលបានអាហារូបករណ៍សិក្ខាកាមត្រូវបំពេញលក្ខខណ្ឌដូចជា ត្រូវមានអាយុចាប់ពី១៥ឆ្នាំឡើងទៅ និងមានអត្តសញ្ញាណប័ណ្ណសញ្ញាតខ្មែរ ឬសំបុត្រកំណើត ។ លើសពីនេះ សិក្ខាកាមនិងទទួលបានប្រាក់ ឧបត្ថម្ភបន្ថែមជារៀងរាល់ខែប្រសិនជាមានភ្ជាប់មកជាមួយនិងបណ្ណសមធម៌(បណ្ណក្រីក្រកម្រិត១ ឬកម្រិត២) ឬមានបណ្ណសម្គាល់គ្រួសារងាយរងហានិភ័យ។

 
ទន្ទឹមនេះសិក្ខាកាមអាចទំនាក់ទំនង ​សាកសួរព័ត៌មានបន្ថែមតាមរយៈ​ទូ​រ​សព្ទលេខ ០៩៦ ៦៦៦ ០៣០៦/ ០៨៩ ៤៨៣ ៦២៣/ ០៩៧ ៧០០ ៧៧៩៤ ឬអ​ញ្ជើញ​​មកទីតាំងរបស់វិទ្យាស្ថានពហុបច្ចេកទេសភូមិភាគតេជោសែនសៀមរាប (RPITSSR) ផ្ទាល់ដែលមានអាស័យដ្ឋានស្ថិតនៅ ភូមិកន្ធាយចាស់ សង្កាត់ស្លក្រាម ក្រុងសៀមរាប ខេត្តសៀមរាប៕

To Top