Feature

ពិធីប្រគល់នឹងទទួលធុងសំរាម​ របស់ក្រសួងបរិស្ថាន ជូនសាលាស្រុកពួក ខេត្តសៀមរាប

ខេត្តសៀមរាប: នៅថ្ងៃទី៣១ខែកក្កដា ឆ្នាំ២០២៦ រដ្ឋបាលសាលាស្រុកពួក រៀបចំពិធីប្រគល់នឹងទទួលធុងសំរាម របស់ក្រសួងបរិស្ថានដើម្បីចែក ជូន ដល់វត្តអារាមចំនួន ៩៩វត្ត និងសាលារៀនចំនួន ២៣៧សាលា (សរុប ៣៣៦កន្លែង) នៅក្នុងភូមិសាស្ត្រស្រុកពួក ខេត្តសៀមរាប។

ក្នុងពិធីនេះមានការចូលរួមពីសំណាក់ លោកស៊ីនចាន់ថុលអភិបាលស្រុកពួក លោកស្រីប្រធានក្រុមប្រឹក្សាស្រុក គណៈអភិបាលស្រុក មន្ត្រីរាជការ ព្រះគ្រូចៅអធិការគ្រប់វត្ត និងលោក លោកស្រីនាយក/នាយិកាសាលារៀនគ្រប់កម្រិត។

ក្នុងឱកាសនោះលោកស៊ីន ចាន់ថុល អភិបាលស្រុកពួក បានថ្លែងអំណរអរគុណ ដល់ក្រសួងបរិស្ថាន ដែលបានយកចិត្តទុកដាក់ ជាមួយនឹងបរិស្ថាន ដែលតែងតែគិតគូរដល់ គ្រប់មជ្ឈដ្ឋានស្ថាប័ន និងទីកន្លែងសាធារណៈ ដែលមិនបង្កឲ្យមានផលប៉ះពាល់ដល់បរិស្ថាន ដល់ប្រជាពលរដ្ឋដែលបានរស់នៅ នៅតាមមូលដ្ឋាននាៗ ។

ជាចុងក្រោយ លោកស៊ីន ចាន់ថុលបានបញ្ជាក់ថា ក្នុងមួយអង្គភាពទទួលបានធុងសំរាមចំនួន ៣ធុង សរុបជារួមគឺមានចំនួន ១,០០៨ធុង សំរាប់ការផ្ដល់ជូន។ ការប្រគល់ធុងសំរាមនេះ គឺដើម្បីចូលរួមចំណែក លើកកម្ពស់អនាម័យបរិស្ថាន និងការគ្រប់គ្រងសំរាមឱ្យកាន់តែមានប្រសិទ្ធភាពក្នុងសហគមន៍។

ដោយអ៊ុយសុធុន/សៀមរាប/ដើមអម្ពិល

To Top