មន្ត្រីកងកម្លាំងម៉ារីន ចេញមកបញ្ជាក់ អំពីឧប្បត្តិហេតុធ្លាក់យន្តហោះ F-35 នៅរដ្ឋកាលីហ្វ័រញ៉ា
បរទេស ៖ ទីភ្នាក់ងារចិនស៊ិនហួ ចេញផ្សាយនៅថ្ងៃនេះ បានឲ្យដឹងថាមន្ត្រីកងម៉ារីនអាមេរិក បានបញ្ជាក់កាលពីថ្ងៃសុក្រថា បុគ្គលិក
សង្គ្រោះបន្ទាន់កំពុងឆ្លើយតប ទៅនឹងការធ្លាក់យន្តហោះចម្បាំង F-35B នៅជិតស្ថានីយ៍អាកាស Marine Corps Air Station
(MCAS) Miramar ក្នុងទីក្រុង San Diego រដ្ឋកាលីហ្វ័រញ៉ា ។
ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង១០ព្រឹកម៉ោងក្នុងស្រុក ។ អាជ្ញាធរបាននិយាយថា អ្នកបើកយន្តហោះចុចកៅអីបន្ទាន់
ហោះចេញដោយសុវត្ថិភាព ហើយត្រូវបានរកឃើញវិញផងដែរ។
អ្នកនាំពាក្យមូលដ្ឋានបាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា៖យើងអាចបញ្ជាក់ពីឧប្បត្តិហេតុដែលពាក់ព័ន្ធនឹងកងម៉ារីន F-35B
នៅតំបន់ជុំវិញ MCAS Miramar។ អ្នកបើកយន្តហោះបានគេចចេញ ត្រូវបានរកឃើញវិញ ហើយកំពុងធ្វើដំណើរទៅកាន់កន្លែង
ព្យាបាល។
យោងតាមរបាយការណ៍ប្រព័ន្ធផ្សព្វផ្សាយបានឱ្យដឹងថា យន្តហោះនេះត្រូវបានគេចាត់ឱ្យប្រើប្រាស់នៅ 3rd Marine Air Wing,
Marine Air Group 11 ផងដែរ។យ៉ាងណាក្តីមូលហេតុនៃការធ្លាក់យន្តហោះនេះស្ថិតក្រោមការស៊ើបអង្កេតនៅឡើយ។
យោងតាមទូរទស្សន៍CNN បានរាយការណ៍ថា MCAS Miramar គឺជាមូលដ្ឋានទ័ពអាកាសដ៏សំខាន់របស់សហរដ្ឋអាមេរិក ដែលមានកងកម្លាំង
យោធាសកម្មប្រហែលជា១៥០០០នាក់មកពីគ្រប់សាខាទាំងអស់នៃយោធាសហរដ្ឋអាមេរិក៕
ប្រែសម្រួល៖ស៊ុនលី









