ប្រធានាធិបតីកូឡំប៊ី ធ្វើដំណើរទៅកាន់ប្រទេសគុយបា ដើម្បីបង្ហាញជំហប្រឆាំង នឹងការគម្រាមកំហែង របស់យោធាអាមេរិក
បរទេស ៖ ទីភ្នាក់ងារចិនស៊ិនហួចេញផ្សាយ នៅថ្ងៃនេះបានឲ្យដឹងថាប្រធានាធិបតីកូឡុំប៊ី លោក Gustavo Petro បាននិយាយកាលពីថ្ងៃសុក្រថា លោកនឹងធ្វើដំណើរទៅកាន់ប្រទេសគុយបា ដើម្បីសម្តែងការប្រឆាំង ទៅនឹងអ្វីដែលលោកបានពណ៌នាថា ជាការគំរាមកំហែងថ្មីៗរបស់សហរដ្ឋអាមេរិក អំពីអន្តរាគមន៍ យោធាប្រឆាំងនឹងកោះនេះ ។
លោកPetro បានសរសេរនៅលើបណ្តាញសង្គម X ដោយកត់សម្គាល់ថាគុយបាបានបណ្តុះបណ្តាលវេជ្ជបណ្ឌិតកូឡុំប៊ីចំនួន ២០០០ នាក់ថា៖ឥឡូវនេះមានការនិយាយ អំពីការឈ្លានពាននិងមីស៊ីលនៅលើកោះគុយបា ដែលធ្លាប់បានជួយអតីតប្រធានាធិបតី Juan Manuel Santos បង្កើតសន្តិភាពជាមួយកងកម្លាំងប្រដាប់ អាវុធបដិវត្តន៍នៃប្រទេសកូឡុំប៊ី និងបានជួយសង្គ្រោះមនុស្សរាប់ពាន់នាក់ជុំវិញពិភពលោក ជាមួយនឹងវ៉ាក់សាំង COVID-19 របស់ខ្លួនផង។
លោក Petro បាននិយាយថា ៖ទាំងមីស៊ីល ទាំងការលុកលុយ និងការរាំងស្ទះ គឺជាដំណោះស្រាយ ចំពោះបញ្ហាបច្ចុប្បន្នដែលកំពុងប្រឈមមុខនឹងមនុស្សជាតិ។
លោកបាននិយាយទៀតថា ៖ខ្ញុំចង់បានពីប្រទេសគុយបា ដើម្បីប្រឆាំងនឹងសង្រ្គាមនៅការីប៊ីន។គាត់បាននិយាយថា មីស៊ីលដែលប្រើនៅការាបៀនប្រឆាំងនឹង
អ្នកជួញដូរគ្រឿងញៀនបានសម្លាប់មនុស្សសាមញ្ញ ហើយដូចដែលទីភ្នាក់ងារស៊ើបការណ៍សម្ងាត់របស់សហរដ្ឋអាមេរិកបានបញ្ជាក់គឺគ្មានប្រយោជន៍ទាំងស្រុង។
លោក Petro បាននិយាយថា មនុស្ស២៦១ នាក់ត្រូវបានសម្លាប់នៅក្នុងការវាយប្រហារដោយមីស៊ីល រួមទាំងជនជាតិកូឡុំប៊ីប្រហែល៥០នាក់ផងដែរ។
លោកPetro ត្រូវបានគេរំពឹងថានឹងមកដល់ទីក្រុង Havana នៅថ្ងៃសុក្រសម្រាប់ដំណើរទស្សនកិច្ចជាផ្លូវការលើកទីបីរបស់លោកទៅប្រទេសគុយបា បន្ទាប់
ពីធ្វើដំណើរក្នុងខែមិថុនា និងកញ្ញាឆ្នាំ២០២៣កន្លងមក៕
ប្រែសម្រួល៖ស៊ុនលី









