ព័ត៌មានអន្តរជាតិ

ទីក្រុងគៀវ របស់អ៊ុយក្រែន​ រងការគំរាមកំហែង វាយប្រហារដោយមីស៊ីលបាលីស្ទិក

គៀវ៖ សំឡេងផ្ទុះជាបន្តបន្ទាប់ ត្រូវបានឮនៅក្នុងរដ្ឋធានីគៀវ​ របស់ប្រទេសអ៊ុយក្រែន​ នៅព្រឹកថ្ងៃសៅរ៍នេះ ចំពេលមានការគំរាមកំហែង ដោយមីស៊ីលបាលីស្ទិក។

អភិបាលក្រុងគៀវ លោក Vitali Klitschko បានជំរុញឱ្យប្រជាជនស្វែងរកជម្រកជាបន្ទាន់ ហើយស្នាក់នៅទីនោះរហូតដល់គ្រោះថ្នាក់បានចប់​ ដែលមានន័យថា​ នៅពេលណាដែលការវាយប្រហារមានការស្ងប់ស្ងាត់។

ប្រទេសរុស្ស៊ី​ និងអ៊ុយក្រែន​ បានផ្លាស់ប្ដូរការវាយប្រហារគ្នាតាមផ្លូវអាកាស​ និងយន្ដហោះគ្មានមនុស្សបេីក​ ការវាយប្រហារលេីទីតាំងយោធា​ ឧស្សាហកម្មយោធា​ និងហេដ្ឋារចនាសម្ព័ន្ធថាមពលត្រូវបានធ្វេីឡេីងជាញឹកញាប់​ ជម្លោះអូសបន្លាយជាច្រេីនឆ្នាំរវាងប្រទេសទាំងពីរ​ នៅមិនទាន់មានសញ្ញាឈានទៅរកការបញ្ចប់ជម្លោះនៅឡេីយទេ៕

To Top