ព័ត៌មានអន្តរជាតិ

ការស្ទង់មតិ របស់បណ្តាញទូរទស្សន៍ CGTN | ផលិតផលបញ្ញាសិប្បនិមិ្មត មនុស្សយន្ត និងឱសថច្នៃប្រឌិត របស់ប្រទេសចិន បង្កើតឱ្យមានការពិភាក្សា យ៉ាងផុសផុល

ចាប់ពីការវិវត្តន៍ថាមពលបៃតង នៃរថយន្តដើរដោយថាមពលថ្មី ថ្ម/អាគុយលីចូម និងផលិតផលសូឡា រហូតដល់បញ្ញាសិប្បនិម្មិត មនុស្សយន្ត និងឱសថច្នៃប្រឌិត ប្រសិទ្ធភាព នៃការអភិវឌ្ឍប្រកបដោយគុណភាពខ្ពស់ នៃផលិតកម្មរបស់ចិនគឺគួរឱ្យភ្ញាក់ផ្អើល ។
ការស្ទង់មតិមួយដែលបណ្តាញទូរទស្សន៍ CGTN នៃអគ្គស្ថានីយវិទ្យុនិងទូរទស្សន៍មជ្ឈិមចិន បានធ្វើឡើងចំពោះអ្នកលេងអ៊ីនធឺណិត ចំនួន ៣៣៣៩ នាក់នៅទូទាំងពិភពលោក បានបង្ហាញថា អ្នកផ្តល់បទសម្ភាសន៍ចំនួន ៩៣,១% បានយល់ឃើញថា ការអភិវឌ្ឍនៃផលិតផលបញ្ញាសិប្បនិម្មិត មនុស្សយន្ត និងឱសថច្នៃប្រឌិត របស់ប្រទេសចិន ទទួលបានលទ្ធផល គួរឱ្យកត់សម្គាល់ ដែលបានឆ្លុះបញ្ចាំង ពីផលិតកម្មរបស់ប្រទេសចិន បានចាប់ផ្តើមផ្តល់ បច្ចេកវិទ្យាដើម ប្រព័ន្ធឆ្លាតវៃ និង ដំណោះស្រាយដល់ទីផ្សារអន្តរជាតិ អ្នកផ្តល់បទសម្ភាសន៍រំពឹងថា វិស័យទាំងបីនេះ នឹងផ្តល់ភាគលាភច្នៃប្រឌិត កាន់តែច្រើននាពេលអនាគត ។

យោងតាមទិន្នន័យ របស់អគ្គរដ្ឋបាលគយចិនឱ្យដឹងថា ការនាំចេញមនុស្សយន្តឧស្សាហកម្មរបស់ប្រទេសចិនក្នុងឆមាសទីមួយនៃឆ្នាំ ២០២៦ បានកើនឡើង ១៨,៦% បើធៀប នឹងរយៈពេលដូចគ្នានៃឆ្នាំមុន ។ លើសពីនេះទៀត យោងតាមព័ត៌មាន ពីនិយតករឱសថជាតិចិន ទំហំពាណិជ្ជកម្ម នៃឱសថច្នៃប្រឌិត របស់ប្រទេសចិន ដែលផ្តល់សិទ្ធិឱ្យបរទេសក្នុងឆមាសទីមួយនៃឆ្នាំ ២០២៦ មានចំនួនប្រហែល ១១០ ពាន់លានដុល្លារអាមេរិក ។ នៅក្នុងការស្ទង់មតិ អ្នកផ្តល់បទសម្ភាសន៍ចំនួន ៨៧,២ % បានចង្អុលបង្ហាញថា គុណសម្បត្តិនៃផលិតកម្ម របស់ចិនមិនត្រឹមតែបង្ហាញ ពីបរិមាណប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងបានប្រមូលផ្តុំធនធានសកល និងការធ្វើឱ្យប្រសើរឡើងជាបន្តបន្ទាប់ផងដែរ៕

To Top