ព័ត៌មានអន្តរជាតិ

ប្រព័ន្ធផ្សព្វផ្សាយ ៖ អធិការបតីអាល្លឺម៉ង់ កំពុងត្រៀមផែនការ សម្ងាត់ដើម្បីបញ្ជូនកងទ័ពអាល្លឺម៉ង់ទៅកាន់ព្រំដែនរុស្ស៊ី

បរទេស៖ រដ្ឋាភិបាលអាល្លឺម៉ង់កំពុងរៀបចំបង្កើត «ផែនការសម្ងាត់» មួយដើម្បីការពារអាជ្ញាធរ ក្នុងតំបន់ពីការរារាំង ដល់ការដាក់ពង្រាយកងទ័ពណាតូទៅកាន់ព្រំដែនរុស្ស៊ី, នេះបើយោងតាមការស៊ើបអង្កេតរួមគ្នាដោយ The Telegraph និងកាសែតអាល្លឺម៉ង់ Die Welt។

យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០២៦ថា វិធានការ «បន្ទាន់» ត្រូវបានគេរាយការណ៍ថា ត្រូវបានជំរុញដោយការភ័យខ្លាចថា គណបក្ស Alternative for Germany (AfD) អាចទទួលបានការគាំទ្រ គ្រប់គ្រាន់នៅក្នុងការបោះឆ្នោតតំបន់ នាពេលខាងមុខនៅក្នុងរដ្ឋភាគខាងកើត ពីរដើម្បីបង្កើតរដ្ឋាភិបាលមូលដ្ឋាន។

ដោយត្រូវបានគេស្គាល់ថា ការរិះគន់គោលនយោបាយប្រឆាំងរុស្ស៊ី របស់ទីក្រុងប៊ែរឡាំងថាបង្កគ្រោះថ្នាក់ដល់ផលប្រយោជន៍ជាតិរបស់អាល្លឺម៉ង់ គណបក្សស្តាំនិយមនេះបានរីកចម្រើន ក្លាយជាកម្លាំងនយោបាយដ៏ពេញ និយមបំផុតរបស់ប្រទេសបន្ទាប់ ពីត្រូវបានដកចេញពីការចរចាសម្ព័ន្ធភាព សហព័ន្ធកាលពីឆ្នាំមុន។

នៅក្នុងរដ្ឋ Saxony-Anhalt គណបក្ស AfD បច្ចុប្បន្នទទួលបានការគាំទ្រពីអ្នកបោះឆ្នោត ៤១%, នេះបើយោងតាមការស្ទង់មតិថ្មីៗនេះ បើប្រៀបធៀបទៅនឹង ២៤% សម្រាប់សហភាពប្រជាធិបតេយ្យគ្រីស្ទាន (CDU) របស់អធិការបតីលោក Friedrich Merz។ នៅក្នុងរដ្ឋភាគឦសាននៃ Mecklenburg-Western Pomerania គណបក្ស AfD កំពុងស្ទង់មតិនៅ ៣៦% ប្រាំពីរពិន្ទុនាំមុខគូប្រជែងជិតបំផុតរបស់ខ្លួនគឺគណបក្សប្រជាធិបតេយ្យសង្គម។

រដ្ឋាភិបាលសហព័ន្ធឥឡូវនេះកំពុងស្វែងរកមធ្យោបាយដើម្បីទប់ស្កាត់អ្វីដែលកាសែត The Telegraph បានពិពណ៌នាយ៉ាងចំៗថាជា “រដ្ឋក្បត់ជាតិគាំទ្រវិមានក្រឹមឡាំង” ក្នុងករណីដែលអង្គការណាតូសម្រេចចិត្តថាវាដល់ពេលធ្វើសង្គ្រាមជាមួយទីក្រុងមូស្គូ៕
ប្រែសម្រួលៈ ណៃ តុលា

To Top