សម្តេច ស ខេង និង លោក កើត រិទ្ធ អញ្ជើញចូលរួមកម្មវិធីសំណេះសំណាល ជាមួយក្រុមការងារ និងសកម្មជនបក្ស នៅស្រុកមោងឫស្សី
មោងឫស្សី ៖ នាថ្ងៃទី០១ ខែសីហា ឆ្នាំ២០២៦ ស្រុកមោងឫស្សី ខេត្តបាត់ដំបង មានកិត្តិយសដ៏ខ្ពង់ខ្ពស់ សូមស្វាគមន៍វត្តមានរបស់ សម្តេចក្រឡាហោម ស ខេង ប្រធានក្រុមការងារ គណបក្សចុះមូលដ្ឋាន ខេត្តបាត់ដំបង និង លោកឧបនាយករដ្ឋមន្ត្រី កើត រិទ្ធ ប្រធានក្រុមការងាររាជរដ្ឋាភិបាល ចុះមូលដ្ឋានខេត្តបាត់ដំបង ក្នុងកម្មវិធីសំណេះសំណាលជាមួយក្រុមការងារ និងសកម្មជនបក្សនៅស្រុកមោងឫស្សី ។

កម្មវិធីសំណេះសំណាលនេះ មានការអញ្ជើញចូលរួមពីក្រុមការងារ និងសកម្មជនបក្សនៅក្នុងស្រុកមោងឫស្សី សរុបប្រមាណ ៥០០នាក់ ដើម្បីជួបជុំ សំណេះសំណាល និងពង្រឹងសាមគ្គីភាព ឯកភាពផ្ទៃក្នុង ព្រមទាំងលើកកម្ពស់ការចូលរួម ក្នុងការងារបម្រើប្រជាពលរដ្ឋ និងការអភិវឌ្ឍមូលដ្ឋាន។

ជំនួបនេះ ក៏ជាឱកាសដ៏មានសារៈសំខាន់ សម្រាប់ក្រុមការងារ និងសកម្មជនបក្ស ក្នុងការជួបជុំ ស្តាប់ការណែនាំ និងចែករំលែកបទពិសោធន៍ ព្រមទាំងពង្រឹងកិច្ចសហការ រវាងក្រុមការងារ និងមូលដ្ឋាន ដើម្បីរួមគ្នាបំពេញភារកិច្ចឱ្យកាន់តែមានប្រសិទ្ធភាព និងឆ្លើយតបទៅនឹង តម្រូវការរបស់ប្រជាពលរដ្ឋ។

ព្រឹត្តិការណ៍នេះ បានប្រព្រឹត្តទៅក្នុងបរិយាកាសប្រកប ដោយភាពស្និទ្ធស្នាល សាមគ្គីភាព និងភាពរីករាយ ដោយមានការចូលរួមយ៉ាងសកម្ម ពីសំណាក់ក្រុមការងារ និងសកម្មជនបក្សទាំងអស់ ដែលបានបង្ហាញពីស្មារតីទទួលខុសត្រូវ និងការប្តេជ្ញាចិត្តក្នុងការរួមចំណែកបម្រើប្រជាពលរដ្ឋ និងអភិវឌ្ឍសង្គមជាតិឱ្យកាន់តែរីកចម្រើន ។



អត្ថបទ៖ ច័ន្ទ វិស្សាសៈ បាត់ដំបង ដេីមអំពិល









