Feature

អ្នកវិភាគ និងអ្នក​ឃ្លាំមើល ៖ ពលរដ្ឋមិនគួរ​ចូលរួម​បាតុ​កម្ម​ខុសច្បាប់ និងបរិច្ចាគ​លុយឱ្យ​ក្រុម​ជ្រុល​ និយម​​យក​ទៅបម្រើន​យោ​បាយ​បោក​ប្រាស់​​នោះទេ

ភ្នំពេញ ៖ អ្នកវិភាគភូមិសាស្រ្តនយោបាយ និងអ្នក​ឃ្លាំ​ងមើល​ការអភិវឌ្ឍន៍សង្គម បានអំពាវ​នាវឱ្យជា​ប្រជាពល​នៅ​ក្រៅ​ប្រទេស ជាពិសេសននៅសាធារណរដ្ឋកូរ៉េ កុំ​បរិ​ច្ចា​គ​លុយតាមរយៈ​ការធ្វើបាតុកម្មរ៉ៃអង្គាស់​ របស់ក្រុ​ម​ជ្រុ​ល​និយមដែ​លដឹកនាំដោយទណ្ឌិត សម រង្ស៊ី ដើម្បី​យក​ទៅ​ធ្វើជាដើមទុន និងបង្កើតចល​នាប្រឆាំង​ដោយ​ខុស​ច្បាប់​នៅក្រៅប្រទេសនោះទេ ។

លោក ថុង ម៉េងដាវីត អ្នកវិភាគភូមិ​សាស្រ្តនយោបាយ និងសន្ដិសុខ​បានថ្លែង​ថា ប្រជាពល​រដ្ឋនៅ​ក្រៅ​ប្រទេស ជា​ពិ​សេសនៅសាធារណរដ្ឋកូរ៉េ មិនគួរ​ចូលរួម​បរិច្ចាគ​លុយ​កាក់រ​បស់ខ្លួន​ទៅឱ្យក្រុម​ជ្រុលនិយមដែ​លដឹក​នាំ​ដោយ​លោក សម រង្ស៊ី នោះ​ទេ ព្រោះពួកគេតែងតែធ្វើ​បាតុកម្មរ៉ៃ​លុយ​ពីបងប្អូន ដើម្បីយកទៅចំណាយលើ​ផែនការ​បង្កើត​ចលនាខុសច្បាប់ និងសកម្មភាព​ខូចផល​ប្រយោជន៍​ជាតិនៅ​ក្រៅប្រទេស។

លោកបន្តថា៖«សកម្មភាពនយោបាយរបស់ពួកគេ គឺខ្វះខា​តលុយ​កាក់​ច្រើនក្នុងការធ្វើបេស​សកម្មនានានៅក្រៅប្រ​ទេស។ អ៊ីចឹង ! មានតែ​ប្រើប្រាស់បា​តុកម្ម ឬយុទ្ធនា​ការនានា ដើម្បី​បោក​ប្រាស់ពលរដ្ឋនៅក្រៅប្រទេសម្ដងហើយម្ដងទៀត ​ហើយ​បា​តុកម្មលើ​កនេះ ក៏មិនខុសពីលើកមុនៗដែរ ​ គឺមិនអាចរក​ដំណោះ​ស្រាយ​អ្វីបា​នទេ គឺមានតែធ្វើឱ្យ​ខូចមុខ​មាត់ជាតិខ្លួ​ន​ឯង​លើ​ទឹកដីបរទេសទៅវិញទេ»។

ក្នុងន័យនេះ លោកបានអំ​ពាវនាវឱ្យប្រ​ជា​ពលរដ្ឋ​កុំ​ចាញ់​បោក​ក្រុ​មដឹកនាំបាតុកម្មបន្តទៀត ហើយកុំចំ​ណាយ​ពេលវេលា​ ក​ម្លាំងកាយចិត្ត និងការចំ​ណាយលុ​យជាមួ​យ​នឹ​ងសកម្មភាពខុសច្បាប់ដូចជា បាតុកម្ម ឬក៏សកម្មភា​ព​ដែ​លបម្រើ​ឱ្យផែនការបដិវត្តពណ៌របស់ជនក្បត់ជាតិ ព្រោះពួក​គេតែប្រើប្រាស់​រូបភាពផលប្រយោ​ជន៍ជាតិ​មកបាំង​មុខតែប៉ុ​ណ្ណោះ​។

ចំណែកលោក សំ សឿន អ្នក​ឃ្លាំមើលកា​រអភិវឌ្ឍន៍សង្គម និង​នយោបា​យបាន​ថ្លែង​ថា៖«ក្រុមដឹក​នាំបា​តុកម្មនេះ តែង​តែ​​តាម​ទាន់ព្រឹត្តិការណ៍​ជានិច្ច ដើម្បីប​ង្កើតកម្មវិធី​បាតុកម្ម ហើយ​ប្រកាសប្រ​មូលលុយពី​សកម្មជនខ្លួន ​និងធ្វើន​យោ​បាយ​បែប​ប្រជា​ភិថុតិ។ ​បើយើង​សង្កេតមើលប​ន្ដិច គឺសកម្មភា​ព​ស្នេ​ហា​ជាតិ ប៉ុន្ដែបើយើង​តាម​ដានពីដើមរៀងមក គឺពួកគេបង្កើត​សក​ម្មភា​ពប្រមូលលុយ និងកេងចំនេញនយោបាយ បោកប្រាស់​បងប្អូនយើ​ងនៅក្រៅប្រទេស​​»។

​បើតាមលោក សំ សឿន​ថា ប្រសិនបើប្រ​មូលលុយ​បាន​ច្រើ​ន​គួរសមហើយ ​ក្រុមអ្នកដឹ​កនាំបាតុកម្មគួ​រតែបង្ហាញ​ពីតម្លាភាពនៃ​ការចំ​ណាយ​លុយ ដើម្បីកុំឱ្យម្ចាស់លុយ​ដែល​បានបរិ​ច្ចាគនោះទន្ទឹ​ងរង់ចាំលទ្ធផល​លុយកាក់​របស់​ពួកគាត់។ ជាទូទៅលុយដែលរ៉ៃអង្គាស់បាននោះ គឺ​ទំ​ន​ងជាប្រើ​ប្រាស់ក្នុងសក​ម្មភាពកៀរគរ​មនុស្សធ្វើ​បា​តុក​ម្ម និង​បម្រើ​សកម្ម​ភាពរៀបចំ​ផែនការ​បដិវត្ត​ពណ៌​នៅ​កម្ពុ​ជា។

អ្នកឃ្លាំមើលរូបនេះ​បានអំពាវនាវឱ្យប្រ​ជាពលរដ្ឋ និង​អ្នក​ដែលធ្លា​ប់ចាញ់បោកក​ន្លងមក គួរតែភ្ញាក់រឭ​ក​ឈប់​ចា​ញ់បោកក្រុមដឹកនាំបាតុកម្ម និងគ្នី​គ្នារប​ស់ក្រុម​ជ្រុល​និយម​ទាំង​នោះបន្តទៀត។ ពួកគាត់គួរតែ​ងាកមក​ចូល​រួម​ជា​មួ​យរាជរដ្ឋាភិបា​លដែលដឹកនាំ​ដោយសម្ដេចប​វរធិបតី ​ហ៊ុន ម៉ា​ណែត នាយករដ្ឋមន្រ្តី​​កម្ពុជា​បច្ចុប្ប​ន្ននេះ៕

To Top