ព័ត៌មានជាតិ

អគ្គិសនីកម្ពុជា នឹងដាក់ឱ្យពិគ្រោះថ្លៃ (លើកទី២) ការងារជួស​ជុលកែលម្អដំបូលអគារ និងពិដានឡើងវិញ ជូននាយកដ្ឋានអាជីវកម្មចែកចាយ (ជិតវិមានឯករាជ្យ)

ភ្នំពេញ ៖ អគ្គិសនីកម្ពុជា សូមជូនដំណឹង ដល់បណ្តាក្រុមហ៊ុន/សហគ្រាស (គិតទាំងសហគ្រាសឯកត្តបុគ្គល) ដែលបានចុះបញ្ជីត្រឹមត្រូវ ក្នុងព្រះរាជាណាចក្រកម្ពុជា ឱ្យបានជ្រាបថា អគ្គិសនីកម្ពុជា នឹងដាក់ឱ្យពិគ្រោះថ្លៃ ជាសាធារណៈ ដើម្បីជ្រើសរើស អ្នកទទួលការងារស្តីពី ការងារជួសជុលកែលម្អដំបូលអគារ និងពិដានឡើងវិញ ជូននាយកដ្ឋាន អាជីវកម្មចែកចាយ (ជិតវិមានឯករាជ្យ) ។

អគ្គិសនីកម្ពុជា បានរៀបចំឯកសារសម្រាប់ ក្រុមហ៊ុន/សហគ្រាសបំពេញដើម្បីចូលរួមពិគ្រោះថ្លៃ ។ ឯកសារពិគ្រោះថ្លៃមានដាក់លក់នៅអង្គភាព លទ្ធកម្មដែលមានអាសយដ្ឋាន ៖ ផ្លូវព្រះយុគន្ធរ សង្កាត់វត្តភ្នំ ខណ្ឌដូនពេញ រាជធានីភ្នំពេញចាប់ពីថ្ងៃទី 06 ខែ សីហា ឆ្នាំ 2026 តទៅរៀងរាល់ម៉ោងធ្វើការ (ទូរស័ព្ទទំនាក់ទំនង៖ 092 65 23 57 និង Website: www.edc.com.kh) ។

ឯកសារពិគ្រោះថ្លៃដែលបានបំពេញរួចត្រូវប្រគល់ជូនអង្គភាពលទ្ធកម្មយ៉ាងយូរបំផុតត្រឹម ថ្ងៃទី 13 ខែ សីហា ឆ្នាំ 2026 វេលាម៉ោង 11:00 នាទី ។
ការបើកសំណើពិគ្រោះថ្លៃនឹងប្រព្រឹត្តទៅនៅអង្គភាពលទ្ធកម្ម តាមអាសយដ្ឋានខាងលើ ថ្ងៃទី 13 ខែ សីហា ឆ្នាំ 2026 វេលាម៉ោង 15:05 នាទី ។

ក្រុមហ៊ុន/សហគ្រាស ដែលមានសម្ព័ន្ធភាពជាមួយគ្នា ឬ មានប្រភពតែមួយអាចដាក់សំណើពិគ្រោះថ្លៃបាន តែមួយគត់។
ក្រុមហ៊ុន/សហគ្រាស ដែលមានបំណងចូលរួមពិគ្រោះថ្លៃ សូមអញ្ជើញទាក់ទងជាមួយអង្គភាពលទ្ធកម្ម ដើម្បីទិញឯកសារពិគ្រោះថ្លៃ និងសាកសួរព័ត៌មាន ដែលទាក់ទងនឹងការពិគ្រោះថ្លៃនេះ៕

To Top